អាណិតគង់ ចន្ទស្រីមុំ ណាស់! ឈឺមិនហ៊ានលេបថ្នាំទេ សុខចិត្តធ្វើបែបនេះ…

អ្នកនាង គង់ ចន្ទស្រីមុំ ដែលកំពុងតែពពោះទើបតែបាន៣ខែ កំពុងតែត្អូញត្អែរ លំបាកនេះ លំបាកនោះ ជាប្រចាំ ដោយសារតែទើបនឹងពពោះបុត្រដំបូង មិនទាន់មានបទពិសោធន៍។
កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង បានបង្ហោះសារថ្លែងពី ខ្លួនមានជម្ងឺ ប៉ុន្ដែ មិនហ៊ានលេបថ្នាំឡើយ សុខចិត្តត្រាំជើងក្នុងទឹកក្ដៅ៖
«ផ្តាសសាយ ក្តៅខ្លួន ថ្នាំក៏មិនហានលេប មានតែវិធីនេះទេដែលអាចជួយបាន😓😷💦 អរគុណអ្នកព្រឹក្សាយោលបល់ពិសេស Mullia Sopheap good night
#pregnant #12weeks»
មើលទៅ អ្នកនាង មិនហ៊ានលេបថ្នាំ ព្រោះតែខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃហើយ។
យ៉ាងណាមិញ ក៏មានប្រិយមិត្តខ្លះផ្ដល់ជាមតិយោបល់ថា អាចលេបថ្នាំប្រភេទប៉ារ៉ាសេតាមុលបាន មិនប៉ះពាល់ដល់កូនទេ។ ខ្លះទៀតក៏ផ្ដល់វិធីសាស្រ្តបុរាណ និង ឲ្យ អ្នកនាង ប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីឲ្យពេទ្យចេញថ្នាំ។
យើងសូមជូនពរអ្នកនាង គង់ ចន្ទស្រីមុំ ឲ្យឆាប់ជាពីជម្ងឺ ហើយមានសុខភាពរឹងមាំឡើងវិញុ៕
ព័ត៌មានផ្សេងៗ៖
មានមិនភ្លេចក្រ ឧកញ៉ា ឡេងណាវ៉ាត់ត្រា ឧបត្ថម្ភប្រាក់ជួយដល់សមាគមពលករខ្មែរនៅកូរ៉េ