ករុណាពេជ្យបន់ទេវតាដើម្បីបំណងប្រាថ្នាឪពុក

1099 Views
January 4, 2018

តារាចម្រៀង​ប្រុស​លោក ករុណា ពេជ្រ បានធ្វើឱ្យ​មហាជន​ជាច្រើន​ព្រួយបារម្ភ​យ៉ាងខ្លាំង បន្ទាប់ពី ​លោក​បាន​បង្ហោះ​រូបថតប៉ុន្មាន​សន្លឹក​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ស្ថានភាព​ឪពុក​ ជាទី​ស្រឡាញ់​កំពុង​ចូល​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មួយ ដោយសារ​ជំងឺលើសឈាម ។​

 

 

 

 

 


យ៉ាងណាមិញកាលពីព្រឹកមិញតារា​ប្រុស ករុណា ពេជ្រ ទើបតែ​បង្ហាញ​នូវ​រូបថត​អ្នកមានគុណ​មួយ​សន្លឹក ​ទៀត​ដែល​កំពុង​ស្ថិតនៅក្នុង​មន្ទីរពេទ្យ និង ទទួលបាន​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​នៅឡើយ ។

 

 



 

 

 

បើ​មើល​តាម​ស្ថានភាព​ជាក់ស្ដែង ឪពុក​របស់​តារាចម្រៀង​ខាងលើ នៅតែ​ស្ថិតក្នុង​ការព្រួយបារម្ភ​ នៅឡើយ ។​

 

 

 

 

 

 

 

​ទន្ទឹមនឹង​ភាព​ក្រៀមក្រំ​គ្មានអ្វី​ប្រៀបផ្ទឹម​នេះ អ្នកចាត់ការ​ទូទៅ​រប​ស់​ផលិតកម្ម​ថោ​ន ករុណា ពេជ្រ បាន​បង្ហើប​ពី​បំណងប្រាថ្នា​មួយ​របស់​ឪពុក​ថា «​អារម្មណ៍​មួយ​នេះ​…. ទឹកភ្នែក​មិនដឹង​ខ្លួន​…..!!!! សូម​ទេវតា ជួយ​ថែរក្សា ប៉ា​ខ្ញុំ​ផង​…. គាត់​ចង់ឃើញ​កូន​គាត់​ចូល​រោងការ​ខ្លាំងណាស់​…. ​កូន​មានលទ្ធភាព តែ​ចង់ឱ្យ​ប៉ាត​ស៊ូ មាន​កម្លាំងកាយ និង កម្លាំងចិត្ត​ដើម្បី​ជំនះ​ជំងឺ​នេះ …» ៕

 

 

 

 

Facebook Comment

Related Articles