មកមើលសម្រស់ ចន ច័ន្ទលក្ខិណា មិនផាត់មុខ ពេលទៅដល់កូរ៉េ… (វីឌីអូ)
1534 Views
January 4, 2018

អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាសម្ដែងជើងចាស់ និង ជាប្រធានសមាគមសិល្បៈ ដែលនៅតែបន្ដប្រជាប្រិយភាពរបស់ខ្លួន នៅក្នុងបេះដូងរបស់ប្រិយមិត្តខ្មែរ អស់ជាច្រើនឆ្នាំមកហើយ។
យ៉ាងណាមិញ នាពេលថ្មីៗនេះ អ្នកនាង បានចេញដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយ ទំនងជាក្នុងគោលបំណងការងារ។
ប៉ុន្មានម៉ោងមុននេះ អ្នកនាងក៏បានទៅដល់កូរ៉េយ៉ាងមានសុវត្ថិភាពហើយដែរ។
អ្នកនាងបានបង្ហោះរូបភាព និង សារ ថា៖
«ចុះយន្តហោះភ្លាមមកទស្សនកិច្ចនៅមន្ទីរបង្កាត់ពូជសត្វអោយឆ្លាត
ពិតជាឆ្លាតគួរអោយស្រលាញ់មែន»
គេសង្កេតឃើញ រូបថតរបស់ ចន ច័ន្ទលក្ខិណា មិនបានផាត់មុខអ្វីឡើយ គឺ មុខធម្មជាតិរបស់អ្នកនាងពិតៗ មើលទៅនៅតែស្រស់ស្អាត មិនចាញ់ពេលម៉េកអាប់ឡើយ៕
តោះមកមើលវីឌីអូរបស់អ្នកនាង នៅមន្ទីរបង្កាត់ពូជសត្វ៖
Posted by Chanlakhena Chorn on Wednesday, January 3, 2018