ស្វីតកប់! Toey និង Alek ទៅអង់គ្លេសជាមួយគ្នា តែបែរជាមិន…
1418 Views
January 5, 2018
Tags: អង់គ្លេស

បន្ទាប់ពីកំពូលតារាថៃទាំងពីរដួង គឺ កញ្ញា Toey Jarin និង លោក Alek Teeradetch បានប្រកាសពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈ ធ្វើឲ្យពួកគេទទួលបានការរិះគន់ពីសំណាក់មហាជនខ្លះៗដែរ។
អ្វីដែលចម្លែកពីគូស្នេហ៍ដទៃទៀត អ្នកទាំងពីរមិនដែលបង្ហោះរូបផ្អែមល្អែមជាមួយគ្នានៅលើ គណនីអ៊ីនស្ដាក្រាមទាល់តែសោះ។ រឿងនេះធ្វើឲ្យអ្នកគាំទ្រ នៅមិនសុខនោះទេ ព្រោះតែចង់ឃើញតារាទាំងទ្វេ រ៉ូម៉េនទិក ដូចជាគូស្នេហ៍តារាៗផ្សេងទៀត។
កាលពីពេលថ្មីៗនេះ ពួកគេបានធ្វើដំណើរទៅប្រទេសអង់គ្លេសជាមួយគ្នា។ ហើយកាន់តែហួសចិត្តនោះ គឺ ទាំង Toey និង Alek សុខចិត្តបង្ហោះរូបភាពថតម្នាក់ឯង រៀងៗខ្លួន នៅលើអ៊ីនស្ដាក្រាម ដោយមិនបង្ហោះរូបថតជាមួយគ្នាសោះឡើយ៕
ព័ត៌មានផ្សេងៗ៖
គ្រងដំណែងតួឯក យាយវរនាថ ភ្លាម នី មុន្នីនាថ បន់ស្រន់…
Tags: អង់គ្លេស