ប្រើធម៌ក្តៅលើម៉ូតូល្មើសច្បាប់ចររាចរណ៍ បើហ៊ានខ្លាំងដាក់សមត្ថកិច្ចដាក់ខ្នោះសិនចាំដោះស្រាយក្រោយ

1146 Views
January 5, 2018

បន្ទាប់ពីមានការបញ្ជារដោយផ្ទាល់ពីស្នងការរាជធានីភ្នំពេញ ឯកឧត្តម ជួន សុវណ្ណ កងកម្លាំងប៉ូលីស និងប៉ូលីសជំនាញបាននាំគ្នាចាប់ផ្តើមប្រតិបត្តិការទាំង 12 ខណ្ឌក្នុងការបង្ក្រាបអ្នកជិះម៉ូតូល្មើសច្បាប់ ដូចជា មិនពាក់មួកសុវត្ថិភាព មិនបំពាក់កញ្ចក់ ជិះបញ្ច្រាស់ និងអត់មានស្លាកលេខ ជាដើមត្រូវ ដកហូតម៉ូតូរក្សាទុក នៅស្នងការក្រុង ថតទូរទស្សន៍ ធ្វើកិច្ចសន្យា ផាកពិន័យ ទើបប្រគល់ម៉ូតូទៅដល់ម្ចាស់វិញ។

 

 

 

 

យ៉ាងណាមិញមានការសាទរពីសំណាស់ប្រជាជនយ៉ាងខ្លាំងដោយសារតែកន្លងមកមានការកកស្ទះយ៉ាង ខ្លាំងព្រោះអ្នកជិះម៉ូតូមួយចំនួនបានល្មើសច្បាប់ចរាចរណ៍ ដូចជាការជិះបញ្ច្រាស់ជាដើម ដែលវាបាន បង្ករភាព អនាធិបតេយ្យ និងរំខានទៅដល់អ្នកដទៃ។

 

 

 

គួរបញ្ជាក់ថាការចុះបង្ក្រាបបទល្មើសចរាចរណ៍គឺបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ ដែលផ្តើមចេញពីការធ្វេសប្រហែសរបស់អ្នកបើកម៉ូតូ មិនបានគោរពច្បាប់ឲ្យបានត្រឹមត្រូវ ហើយជាពិសេសទៀតគឺដោយសារតែទិន្នន័យអ្នកគ្រោះថ្នាក់កាលពីឆ្នាំចាស់គឹស្លាប់បាត់បង់ជីវិត ដោយសារតែមិនបានពាក់មួកសុវត្ថិភាព៕

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles