ថ្ងៃនេះទើបជាថ្ងៃពិតដែល សុភ័ក្រ កុសុម៉ា រំភើបចង់គាំង…

កញ្ញា សុភ័ក្រ កុសុម៉ា ជាពិធីការនីសម្បូរវោរហា ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងរង្វង់សិល្បៈ ពិសេសគឺក្នុងចំណោមមិត្តយុវវ័យ ហើយ មិត្តភក្ដិរួមអាជីពគ្រប់ៗគ្នា ក៏ កោតសរសើរពីសមត្ថភាពរបស កញ្ញា ដែរ។
នាពេលថ្មីៗកន្លងមក សុភ័ក្រ កុសុម៉ា បានទទួលការពញ្ញាក់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ បងប្អូន ជាហូរហែរ សម្រាប់ខួបកំណើតឆ្នាំនេះរបស់នាង។ ការពិតទៅ ថ្ងៃទី៥ ខែមករា នេះ ទើបជាថ្ងៃកំណើតពិតប្រាកដរបស់ សុភ័ក្រ កុសុម៉ា។
មុននេះបន្ដិច កញ្ញា ក៏បានបង្ហោះសារថា ៖
«អូយ គ្រាន់តែថ្ងៃឆ្លងសោះអូនរំភើបចង់គាំង អរគុណណាស់សំណប់ចិត្តអូនបងប្រុសបងស្រីទាំងអស់ដែលបានយកចិត្តទុកដាក់ធ្វើអោយអូនសប្បាយចិត្ត ព្រះអើយឆ្នាំនេះមានន័យម៉េះ អរគុណអ្នកទាំងអស់គ្នាដែរបានចូលមកក្នុងជីវិតរបស់ខ្ញុំ ខញុំនឹងចងចាំនៅទង្វើល្អរបស់អ្នកទាំងអស់គ្នា❤️
ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំសូមជូនពរអោយខ្លួនឯងនឹងក្រុមគ្រួសារខ្ញុំមានសុខភាពល្អ រកសុីមានបាន ទៅណាមកណាអោយជួបតែមនុស្សល្អ
ហើយអរគុណដល់បងប្អូនដូចដឹងចិត្តទិញនំតែហាងនំរស្មីតារា នឹងក៏សូមអរគុណដល់ហាងនំរស្មីតារាសំរាប់បាច់ផ្កានឹងនំយ៉ាងស្រស់ស្អាត💙 ហើយក៏សូមគោរពអរគុណដល់បងប្អូនមិត្តភក្តិក្នុងហ្វេសបុកទាំងអស់ដែរបានជូនពរនាងខ្ញុំសូមជូនពរអោយមានសុខភាពល្អទាំងអស់គ្នា❤️ »
យើងក៏សូមជូនពរ សុភ័ក្រ កុសុម៉ា ឲ្យបានសម្រចបំណងរបស់ខ្លួន៕