កម្រឃើញណាស់! ត្រង់សេសម័យសង្រ្គាមលោកលើកទី២ ត្រូវបានគេប្រទះ…
1484 Views
January 5, 2018

ទោះបីជាសង្រ្គាមលោកលើកទី២ ត្រូវបានបញ្ចប់ទៅអស់ជាច្រើនឆ្នាំក៏ដោយ តឹងតាងជាច្រើនដែលនៅសល់ពីសង្រ្គាមនេះ ត្រូវបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។
ជាក់ស្ដែង នាពេលថ្មីៗនេះ នៅប្រទេសម៉ាឡេស៊ី ក្រុមស្រាវជ្រាវបានរកឃើញ លេណដ្ឋាន (ត្រង់សេ) ដែលជារូងគេចខ្លួនពីគ្រាប់ កាលពីសម័យសង្រ្គាមលោកលើកទី២។
នេះជាត្រង់សេទី១ហើយនាសម័យនោះ ដែលត្រូវបានគេប្រទះឃើញនៅម៉ាឡេស៊ី។ រូងក្រោមដីនេះត្រូវបានគេសន្និដ្ឋានថាជារូងការពារខ្លួនពីគ្រាប់បែក និង ត្រូវបានគេសង់ឡើងចន្លោះឆ្នាំ ១៩៤០ និង ១៩៤១។ វាអាចផ្ទុកបានមនុស្សពី ៣០ ទៅ ៤០ នាក់។
គេរំពឹងថា ត្រង់សេដ៏កម្រនេះ នឹងអាចក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ នាពេលខាងមុខនេះ៕