ជឿលើនិស្ស័យអត់? នារីដែលមានសក់ដុះពេញមុខ មិននឹកស្មានថាបានជួប…
939 Views
January 5, 2018

យុវតីជនជាតិថៃ អាយុ១៧ឆ្នាំម្នាក់ បានជាប់កំណត់ត្រាជានារីដែលមានសក់ដុះច្រើនបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០១០។
ប៉ុន្ដែ កាលពីពេលថ្មីៗ នាងបានធ្វើឲ្យពិភពអ្នកលេងអ៊ីនធើណែតភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងមុខមាត់ថ្មីរបស់នាង។ នាងបានកោរសក់ទាំងអស់ចេញពីមុខ ក្លាយជាមនុស្សថ្មីតែម្ដង ទោះបីជាមិនអាចព្យាបាលអាការៈចម្លែកនេះបានក៏ដោយ។
អ្វិដែលពិសេសនោះ គឺនាងបានរកឃើញស្នេហាហើយ! នាងបង្ហោះរូប បង្ហាញមុខគូស្នេហ៍ជាទីស្រឡាញ់ ដែលទើបនឹងរៀបការរួច។
រឿងនេះបញ្ជាក់ថា ស្នេហាពិត ពិតជាមាននៅលើលោកនេះមែន ដោយខាងប្រុសមិនប្រកាន់នឹងរូបសម្រស់នាងឡើយ សំខាន់គឺអ្នកទាំងពីរស្រឡាញ់គ្នា។ ចុងក្រោយ យើងសូមអបអរ និង ជូនពរ គូស្នេហ៍ទាំងពីរ!