សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន! ស្លាប់៧នាក់ និងរបួស២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៥ ខែមករា​ម្សិលមិញ

329 Views
January 6, 2018

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាលចំនួន៨នាក់ និងរបួសធ្ងន់១៣នាក់។

 

 

 

 

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួ១១គ្រឿង រថយន្តតូច៩គ្រឿង និងរថយន្តធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ ប្រជែង និងកត្តាយានយន្ដ។

សូមបញ្ជាក់ថារយៈពេល៥ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៤លើក បណ្ដាលឲ្យមនុស្សស្លាប់៣៤នាក់ របួសធ្ងន់ចំនួន៥៥នាក់ និងរបួសស្រាលចំនួន៣៤នាក់៕

 

ប្រភព៖ freshnews

Facebook Comment

Related Articles