តារាថៃទាំង៥ដែលស្រលាញ់សត្វឆ្កែពេញបេះដូង!!
1144 Views
January 6, 2018
Tags: សត្វឆ្កែ

១. Aum Patchrapa
នៅផ្ទះនាងមានឆ្កែជាច្រើន ជាពិសេសនាងតែងយកឆ្កែដែលវង្វេងម្ចាស់ឬត្រូវរបួសតាមផ្លូវមកចិញ្ចឹម។
២. Nadech Kugimiya
ប្រុសស្អាតម្នាក់នេះស្រលាញ់ឆ្កែណាស់ ហើយថែមទាំងចិញ្ចឹមឆ្កែពិការទៀតផង។
៣. Yaya Urassaya
មិនខុសពីមិត្តប្រុសរបស់នាង គឺលោកNadechនោះទេ កញ្ញាYayaក៏ស្រលាញ់ឆ្កែមិនស្ទើរដែរ។ នៅផ្ទះនាងបានចិញ្ចឹមកូនឆ្កែគួរឲស្រលាញ់មួយ ហើយថែមទាំងដាក់ឈ្មោះឲទៀតគឺ Pakalolo។
៤. Tono Pakin
កម្លោះសង្ហាម្នាក់នេះចូលចិត្តឆ្កែធំៗ ដូចជាប្រភេទ Huskyជាដើម។ ពេលទំនេរអ្នកកម្លោះតែងបណ្ដើរឆ្កែដើរលេង។
៥. Cheer Tikham
មើលតែរូបដឹងហើយថាស្រលាញ់សត្វប៉ុណ្ណា អ្នកនាងបានរើសឆ្កែដែលគេបោះបង់ចោលក្នុងវត្តយកមកចិញ្ចឹម។ Cheer Tikhamស្អាតហើយមានចិត្តបុណ្យទៀត។
ប្រភព៖Thai Star News
ដោយ៖Taylor
Tags: សត្វឆ្កែ