សមាជិក T-ARA ត្រូវបានមិត្តភក្តិជិតស្និតបង្ហាញការសម្ងាត់គ្មានសល់
1216 Views
January 6, 2018
Tags: សមាជិក T-ARA

យោងតាមរយៈការបង្ហើបរបស់មិត្តភក្តិជិតស្និតបានឲ្យដឹងថា Hyomin សមាជិកនៃក្រុម T-ARA គ្រោងនឹងធ្វើការណាត់ជួបជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុនព័ត៌មានដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង។
នៅក្នុងនោះមិត្តភក្តិជិតស្និតរបា Hyomin បានប្រាប់ថា ៖ “ពួកគេទាំងពីរនាក់បានស្គាល់គ្នាកាលពីចុងឆ្នាំកន្លងមកនេះ ហើយទំនាក់ទំនងរបស់ពួកគេកាន់តែស្អិតរមួតឡើងៗ ដោយសាច់ញាតិទាំងសងខាងក៏បានគ្រោងជួបគ្នាពិភាក្សាគម្រោងរៀបការផងដែរ”។
ដំណឹងនៃគ្រោងណាត់ជួប នឹងរៀបការរបស់សមាជិកក្រុមចម្រៀង T-ARAគឺកើតឡើងស្របពេលដែលក្រុមចម្រៀងដ៏ល្បីមួយនេះបានចែកផ្លូវគ្នាជាមួយផលិតកម្មMBK Entertainment បន្ទាប់ពីជ្រកកោណ និងរួមគ្នាផលិតចម្រៀងអស់រយៈពេលជិត 10 ឆ្នាំ៕
ប្រភព៖ https://www.koreaboo.com/news/t-ara-hyomin-dating-ceo-media-company/
Tags: សមាជិក T-ARA