Rex Tilerson និយាយថាមិនដែលមានគេសួរអំពីបញ្ហាសុខភាពលោក Trump ឡើយ

666 Views
January 6, 2018

លេខាជាតិសហរដ្ឋអាមេរិក Rex Tillerson បាននិយាយថាលោកមិនដែលត្រូវបានគេសួរអំពី បញ្ហាសុខភាពរបស់ លោកប្រធានាធិបតី Donald Trump ឡើយ។

 

 

 

 

 

 

យ៉ាងណាមិញសំនួរដែលទាក់ទងនឹងបញ្ហាសុខភាពរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺបានកើតឡើង បន្ទាប់ពីមានការនិពន្ធសៀវភៅមួយក្បាលដែលបានរៀបរាប់អំពីចរិករបស់លោកដូចជាកូនក្មេង។

 

 

 

 

 

 

 

 

ទោះបីជាមានការនិពន្ធសៀវភៅដែលបានរិះគន់ចំៗទៅលើបញ្ហាសុខភាពរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែលោក Trump បានឆ្លើយតបយ៉ាងខ្លីថា “វាពិតជាគួរឲ្យធុញទ្រាន់ និងមិនអាចយកជាការបានទេ”។

 

 

 

 

 

 

 

 

គួរបញ្ជាក់ថាចាប់តាំងពីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកមានអ្នកជំនាញថ្នែកចិត្តសាស្រ្ត និងគ្រូពេទ្យខាងសតិអារម្មណ៍ សុទ្ធតែបានផ្ញើរសារមកកាន់ស្ថាប័នព័ត៌មាន The New York Time ថា តាមរយៈអាករ៖សម្តែងរបស់លោកប្រធានាធិបតី Trump លោកអាចនឹងមានបញ្ហផ្នែកស្មារតីពិតមែន៕

Facebook Comment

Related Articles