សាហាវយុវជនម្នាក់ ត្រូវគេដេញកាប់សម្លាប់ ពេលរត់មកដល់មុខផ្ទះក្នុងខណ្ឌពោធិ៍សែនជ័យ ទើបដាច់ខ្យល់

631 Views
January 8, 2018

ភ្នំពេញ)៖ យុវជនម្នាក់ត្រូវគេដេញកាប់សម្លាប់ ហើយពេលរត់មកដល់មុខផ្ទះ ស្រែកឲ្យបងប្អូនជួយមិនបានប៉ុន្មានផង ក៏ដាច់ខ្យល់ស្លាប់តែម្តង។ ហេតុការណ៍គួររន្ធត់ខាងលើនេះ បានកើតឡើង នៅយប់រំអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

 

 

 

 

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុន ធឿនធារ៉ា អាយុ១៧ឆ្នាំ មុខរបរស៊ីឈ្នួលមើលទា បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

 

 

 

មន្ត្រីនគរបាលមូលដ្ឋានដដែល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រា ពីកន្លែងកើតចំងាយប្រហែលជា៥០ម៉ែត្រ ដោយមានគ្នាចំនួន៥នាក់ ខណៈអង្គុយផឹកស្រាបានមួយសន្ទុះ ក៏មានមិត្តភ័ក្រជនរងគ្រោះម្នាក់ទៀត មកហៅជនរងគ្រោះចេញទៅបាត់ មិនដឹងចេញណាទេ លុះមកដល់ម៉ោងប្រហែលជាង១យប់ ជនរងគ្រោះត្រឡប់មកវិញ ដោយមានស្នាមរបួសពេញខ្លួន ហើយបានស្រែកហៅឲ្យពូជួយ ពេលនោះពូជនរងគ្រោះក៏ចុះពីលើផ្ទះ ហើយក៏បានឃើញជនរងគ្រោះប្រកាច់ស្លាប់បាត់ទៅហើយ។

 

 

 

 

 

 

 

បច្ចុប្បន្នមន្ត្រីនគរបាលជំនាញមូលដ្ឋាន សហការជាមួយជំនាញកោសល្យវិច្ច័យ រាជធានភ្នំពេញ កំពុងបើកការស្រាវជ្រាវ តាមចាប់ជនដៃដល់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

 

 

 

 

 

 

 

 

ប្រភព៖ Freshnews

Facebook Comment

Related Articles