ក្រសួងធនធានទឹក៖ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១០-១៥ ខែមករា, តំបន់ជួរភ្នំដងរែក ចុះត្រជាក់រហូតដល់១៤អង្សាសេ បងប្អូនកងទ័ពការពារព្រំដែនសូមថែរក្សាសុខភាព

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សីតុណ្ហភាពនឹង ចុះត្រជាក់ជាលើកទី៣ ដោយតំបន់ជួរភ្នំដងរែក អាកាសធាតុនឹងចុះត្រជាក់រហូតដល់១៤អង្សាសេ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា អាកាសធាតុចុះត្រជាក់នេះ បណ្តាលមកពីទទួលឥទ្ធិពលខ្យល់មូសុងឥសាន និងជ្រលងសម្ពាធខ្ពស់ ខ្សោយពីប្រទេសចិន ប៉ុន្តែការចុះត្រជាក់នៅពេលនេះ មិនដូចការចុះត្រជាក់ដូចលើកទី២នោះទេ។
បើតាមក្រសួងធនធានទឹក ក្រៅពីជួរភ្នំដងរែក ដែលចុះត្រជាក់រហូតដល់១៤អង្សាសេនោះ សម្រាប់ខេត្តមួយចំនួនដូចជា៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន នឹងចុះត្រជាក់ក្នុងរង្វង់១៦-១៨ អង្សាសេ តែសម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានរង្វង់ ២៣-២៤អង្សាសេ៕
ប្រភព៖ freshnews
ព័ត៌មានផ្សេងៗ៖
៨ថ្ងៃដំបូងក្នុងខែមករា នគរបាលត្រួតពិនិត្យយានយន្តទូទាំងប្រទេសជិត៤ម៉ឺនគ្រឿង រកឃើញយានយន្តល្មើសជាង៦ពាន់គ្រឿង អបំរជាង២ពាន់គ្រឿង និងពិន័យជាង៤ពាន់គ្រឿង