ប្រុសស្អាត Mario Maurer ជួបគ្រោះថ្នាក់ ស៊យទាំងឆ្នាំថ្មី
1464 Views
January 9, 2018
Tags: Mario Maurer

កំពូលតារាឯកជួរមុខរបស់ថៃ លោក Mario Maurer កំពុងតែមានកេរ្ដិ៍ឈ្មោះល្បីល្បាញ និង មានប្រជាប្រិយជាខ្លាំង នៅក្នុងពិភពសិល្បៈ ទាំងវិស័យភាពយន្ដ និង វិស័យដើរម៉ូដ។
ប៉ុន្ដែ នៅដើមឆ្នាំនេះ រូបគេបែរជាជួបរឿងស៊យមួយ នៅកណ្ដាលក្រុងបាងកក។ លោក Mario បានជួបគ្រោះថ្នាក់ចរាចរណ៍ទាំងថ្ងៃ ដោយរថយន្ដលោកប៉ះទង្គិចគ្នាជាមួយនឹងរថយន្ដតាក់ស៊ី។
អ្នកទាំងពីរបានទៅប៉ុស្ដិ៍ប៉ូលីស ដើម្បីបំភ្លឺពីរឿងនេះ។ សំណាងល្អដែលគ្មាននរណាម្នាក់រងរបួសក្នុងគ្រោះថ្នាក់នេះទេ៕
ព័ត៌មានផ្សេងៗ៖
តេង លក្ខណា បង្អួតសម្រស់សារជាថ្មីបន្ទាប់ពីបាត់មុខមួយរយៈ
Tags: Mario Maurer