ឆ្នេរសមុទ្រនៅខេត្ត ភូកេត ប្រទេសថៃក្លាយជាកម្មសិទ្ធឯកជន

1102 Views
January 9, 2018

កាលពីពេលថ្មីៗនេះមានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តភូកេតប្រទេសថៃ ដោយសារតែ ឆ្នេរដែលមនុស្សគ្រប់គ្នាដើរកំសាន្ត បានក្លាយជាកម្មសិទ្ធ សណ្ឋាគារឯកជនមួយនៅទីនោះ។

 

 

ជាមួយគ្នានេះដែរភាពភ្ញាក់ផ្អើល និងការរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញ សង្គមក្នុងប្រទេសថៃគឺបានកើតឡើង បន្ទាប់ពីមានវីឌីអូ ឃ្លីបមួយដែលមាន ប្រភពមកពីម្ចាស់គណនី Aziz Yotharak បានឲ្យដឹងថា ភ្នាក់ងាររបស់សណ្ឋាគារ បានដេញភ្ញៀវទេសចរ ជាមួយនឹងក្មេងតូចៗពិរនាក់ចេញបីតំបន់ឆ្នេរនោះ ដោយអះអាងថា វាជាទីតាំងកម្មសិទ្ធឯកជនរបស់សណ្ឋាគារ។

 

 

 

 

 

 

យ៉ាងណាមិញបុគ្គលិកសណ្ឋាគារដែលបានដេញភ្ញៀវទេសចរ បានធ្វើការបដិសេធ ថាមិនបានដេញភ្ញៀវទេសចរនោះចេញពីទីតាំងឆ្នេរឡើយ ពោលគឺរូចគេគ្រាន់តែ ចង់បញ្ជាក់ពីការប្រើប្រាស់ សម្ភារៈ ផ្សេងៗរបស់សណ្ឋាគារប៉ុណ្ណោះដែលតម្រូវឲ្យមាន ប័ណ្ណជាមុនសិន នេះបើយោងតាមអ្វីដែលអ្នកគ្រប់គ្រងសណ្ឋាគារបង្ហាញ។

 

 

 

 

 

 

គួរបញ្ជាក់ថាខាងអាជ្ញាធរថៃ និងខាងភាគីសណ្ឋាគារធ្លាប់បានឯកភាពគ្នាពង្រឹង សន្តិសុខរួមគ្នាតែប៉ុណ្ណោះ មិនមែនជាការព្រមព្រៀងប្រគល់កម្មសិទ្ធផ្តាច់មុខ ឲ្យខាងភាគីសណ្ឋាគារឡើយ៕

Facebook Comment

Related Articles