ទេព បូព្រឹក្ស បង្ហោះសារខូចចិត្តដោយសារតែ………….

1252 Views
January 9, 2018

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ទេព បូប្រឹក្ស បានបង្ហោះសារខូចចិត្តរបស់ខ្លួនកាលពីម្សិលមិញនេះ ដោយមិនមាននរណាម្នាក់ដឹងទេថា តើនរណាជាអ្នកធ្វើឲ្យស្រីស្រស់រូបនេះខូចចិត្ត។
យ៉ាងណាមិញនៅក្នុងអត្ថន័យនៃសារនៅលើបណ្តាញសង្គមទាំងនោះ បូព្រឹក្សបានបង្ហើបពីមនុស្សម្នាក់ដែលបានបោកប្រាស់នាងតាមរយៈពាក្យសន្យា។

 

 

 


ទេព បូព្រឹក្ស បានសរសេរយ៉ាងដូចនេះ ៖ “ពាក្យសន្យា កំលាំងចិត្តដែលផ្តល់ឲ្យខ្ញុំ សុទ្ធតែជាការបោកប្រាស់ ហេតុអី? មិចបានលេងសើចម៉េស ?ពេលនេះខ្ញុំឈឺចាប់បំផុត😔”។

 

 

 

 

 


គួរបញ្ជាក់ថាសារខូចចិត្តរបស់កញ្ញា គឺបានកើតឡើងបន្ទាប់ពីរឿងរ៉ាវ ផ្អែមល្ហែម រវាងកញ្ញា បូព្រឹក្សជាមួយនឹងកម្លោះសង្ហា ដេវីដ ទើបតែកើតឡើងនា ពេលថ្មីៗកន្លងមកនេះ ដោយក្នុងនោះអ្នកទាំងពីរក៏ទើបតែបើកហាង មួយរួមគ្នាផងដែរ៕

Facebook Comment

Related Articles