ក្នុងខែធ្នូ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់រថយន្តដឹកទំនិញ លើសទម្ងន់ជាង៣​០៧គ្រឿង និងផាកពិន័យបានជាង៥០០លានរៀល

1265 Views
January 10, 2018

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ​២០១៧ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន៣០៧គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ៥៣៩.៣០០.០០០រៀល។

 

 

 

 

ជាមួយគ្នានេះក្រសួងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន​៤៥​គ្រឿង គឺពី៣៥២​គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ មក​៣០៧​គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៧។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៥តោន រហូតដល់ ២៥តោន៕​

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖​ freshnews
ព័ត៌មានផ្សេងៗ៖

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចិន ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ នៅកម្ពុជា​

http://www.mekongjournal.com/posts/59474

Facebook Comment

Related Articles