បេ វណ្ណរ៉ា ធ្លាក់ខ្លួនឈឺ ខណៈកូនស្រីជិតចូលរោងការ
989 Views
January 10, 2018
Tags: លោក ប៉េវណ្ណរ៉ា

លោក ប៉េវណ្ណរ៉ា ដែលជាតារាសម្តែងជើងចាស់ ដ៏មានប្រជាប្រិយមួយរូបនៅក្នុង ប្រទេសកម្ពុជាបានធ្លាក់ខ្លួនឈឺ ស្របពេលដែលនៅសល់ត្រឹមតែ ៥ ថ្ងៃទៀតកូនស្រី របស់លោកនឹងត្រូវចូលរោងការ។
យ៉ាងណាមិញតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោក បេវណ្ណរ៉ាបានឲ្យដឹងថា លោកកំពុងតែមានជម្ងឺក្រពះ និងពោះវៀន រួមជាមួយនឹងជម្ងឺគ្រុនឈាមផងដែរ។
គួរបញ្ជាក់ថាតារាជើចាស់រូបនេះបានធ្លាក់ខ្លួនឈឺចាប់តាំងពីថ្ងៃទី ២ មករា មកម្លេះ ហើយរហូតមកដល់ពេលនេះ ស្ថានភាពជម្ងឺរបស់លោក នៅមិនទាន់មាន ភាពធូរស្រាលនៅឡើយទេ។
Tags: លោក ប៉េវណ្ណរ៉ា