ស្ងាត់ៗ!! ម្ចាស់បទមាននាងក៏ធុញគ្មាននាងក៏ធុញ លួចទៅបើកហាងមួយព្រងើយ

មួយរយៈក្រោយនេះលោក Manith Jupiter ដែលជាតារាចម្រៀងប្រចាំ Pleng Record និងជាម្ចាស់បទ «មាននាងក៏ធុញគ្មាននាងក៏ធុញ» ដែលអង្រួនចាក់ចំបេះដូងស្រទាប់យុរវ័យ ហាក់បីដូចជាស្ងាត់បាត់ពីពិភពសិល្បៈ។
ជំនួសទៅឲ្យការច្រៀង លោកម៉ានិតបានដាក់បញ្ចេញនូវស្នាដៃនិពន្ធរឿងប្រលោមលោកហើយទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកអាន។
កន្លងមកតារាចម្រៀងនិងអ្នកនិពន្ធវ័យក្មេងរូបនេះ បានបោះពុម្ពផ្សាយសៀវភៅស្នាដៃនិពន្ធរបស់ខ្លួនបីរួចមកហើយគឺ បេសកម្មមួយ បេសកម្មទាសករផ្លូវចិត្ត និងផ្ទះកណ្ដាលបឹង។
ថ្មីៗនេះ លោកម៉ានិតបានប្រកាសនៅលើគេហទំពរ័Facebookពីការដាក់ដំណើរការ”ហាងស្រលាញ់សៀវភៅ”នៅថ្ងៃទី០១ខែមករាឆ្នាំ២០១៨ អ្វីដែលពិសេសគឺហាងនេះទទួលលក់តែស្នាដៃនិពន្ធរបស់ជនជាតិខ្មែរតែប៉ុណ្ណោះ។
ខាងក្រោមនេះជាការបង្ហោះរបស់លោកម៉ានិត៖ឲ
ប្រភព៖ Facebook page: ស្រលាញ់សៀវភៅ- #slanhseavphov
ដោយ៖Taylor