នីមុន្នី នាថ សើចយ៉ាងសប្បាយ ស្របពេលអតីតគូដណ្តឹងខឹងបែកផ្សែង

បន្ទាប់ពីមានរឿងជាមួយនឹងអតីតគូរដណ្តឹងរបស់ខ្លួន លោកអ៊ីង សូឡាំង ដែលជាអតីតគូរដណ្តឹងរបស់នាង មុន្នីនាថបានបង្ហាញសារមិនសប្បាយចិត្តនឹង តុលាការដែលបានអូសបន្លាយចំពោះពាក្យបណ្តឹងរបស់លោក។
រំលឹកថាមុននឹងបង្ហាញសារមិនសប្បាយចិត្តរបស់ខ្លួន គឺអតីតគូរដណ្តឹងកញ្ញា នី មុន្នីនាថបានដាក់ពាក្យប្តឹងទាមទារប្រាក់ប្រមាណជិត ១២ ម៉ឺនដុល្លារ ដែលអ្នកទាំង ២ បានចូលខ្លួនទៅដោះស្រាយបញ្ហានៅក្នុងសាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃ ២២ វិច្ឆិការកន្លងមកនេះ។
ទោះបីជាកំពុងស្ថិតនៅក្នុងរឿងរ៉ាវប្តឹងផ្តល់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ គេសង្កេតឃើញថា កញ្ញា នីមុន្នីនាថ ហាក់ដូចជាមិនមានភាពខ្វល់ខ្វាយ ពីរឿងទាំងអស់នេះឡើយ ដោយកាលពីថ្ងៃទី ២៩ កន្លងមកនេះ មេធាវីការពារក្តីរបស់នាងបានចូលខ្លួនដោះស្រាយជំនួសកូនក្តីទៀតផង។
គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា នី មុន្នីនាថ ទើបតែចាប់ផ្តើម ដំណើរការ ថតរឿងថ្មីមួយសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ ហើយនាងក៏បានគ្រងតំណែង ជាតួរឯកផងដែរនៅក្នុងរឿងថ្មីនេះ៕