ពិតជាអ្នកគាំទ្រពិតៗមែនដែលហ៊ានធ្វើរឿងមួយដាក់ឱកសុគន្ធកញ្ញាដែលជា Idol របស់ខ្លួន

955 Views
January 11, 2018

ឱក សុគន្ធកញ្ញាត្រូវបានមហាជនជាច្រើនមិនថានៅក្នុង ឬក្រៅប្រទេសឡើយ បាននាំគ្នាគាំទ្ររូបនាង និងបានហៅនាងថាជាតារាក្នុងដួងចិត្តរបស់ពួកគេ។

 

 

 


ជាមួយគ្នានេះដែរកាលពីថ្ងៃទី ៩ កន្លងមកនេះមានអ្នកគាំទ្រម្នាក់ដែលមានឈ្មោះ ថា គឹម ឡេង បានទិញកាដូរសម្រាប់តារាចម្រៀង ឱក សុគន្ធកញ្ញាទៀតផង។

 

 

 

 

 

 


បន្ទាប់ពីទទួលបានការដូរពីអ្នកគាំទ្ររបស់ខ្លួន ឱក សុគន្ធកញ្ញាក៏បានសរសេរ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាងយ៉ាងដូច្នេះថា៖ “ពេលនេះរបស់ជាទីស្រលាញ់ទាំងនេះបានមកដល់តាមបំណងប្អូនហើយ.. អរគុណសម្រាប់ការស្រលាញ់គាំទ្រនឹងទុកបងជាចំណែកមួយក្នុងជីវិតប្អូន.. ! សូមឲ្យប្អូនមានសុខភាពល្អរឹងមាំតស៊ូឆ្លងកាត់ជីវិតនេះដោយជោជ័យ ❤❤”។

 

 

 

 

 


គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា គឺជាតារចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះ បោះសម្លេងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្រោយពីរូបនាងបានមកជ្រកកោន ក្រោមដំបូលរបស់ផលិតកម្មហង្សមាស ហើយបទចម្រៀងរបស់នាងជាមួយនឹង តារាចម្រៀងព្រាប សុវត្ថិ “រាំអញ្ចេក” កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់ប្រទេសក្រៅ ដោយក្នុងនោះថែមទាំងមានអ្នកយកទៅចាក់រាំកំសាន្ត ផងដែរ៕

 

 

 

Facebook Comment

Related Articles