ទូចស្រីលក្ខណ៍បង្អួតសម្រស់រួមគ្នាជាមួយប្រុសក្មេង និងប្រុសចាស់ នៅទឹកដីសៀមរាបអង្គរ
793 Views
January 11, 2018
Tags: អ្នកនាងទូចស្រីលក្ខណ៍

តារាចម្រៀងដ៏មានប្រជាប្រិយគួរសម អ្នកនាងទូចស្រីលក្ខណ៍ បានបង្ហាញពី សម្រស់ របស់ខ្លួនរួមជាមួយនឹងប្រុសក្មេងម្នាក់នៅលើទឹកដីអង្គរខេត្តសៀមរាប។
កន្លងមកទស្សនិកជនច្បាស់ជាបានដឹងថាតារាស្រី ២ រូបរួចមកហើយ ដែលបានបង្ហាញសម្រស់របស់ខ្លួនជាមួយប្រាង្គប្រាសាទដែលដូនតាខ្មែរបន្សល់ទុកឲ្យ នោះគឺកញ្ញា សុខ ពិសី និងទី២ តារាចម្រៀងទេព បូព្រឹក្ស។
យ៉ាងណាមិញនៅក្នុងរូបភាពដែលអ្នកនាងទូចស្រី លក្ខណ៍បានបង្ហាញនៅលើ បណ្តាញសង្គម គឺប្រុសក្មេងម្នាក់នោះជាកូនប្រុសរបស់អ្នកនាងផ្ទាល់តែម្តង។
បន្ទាប់ពីបានមើលរូបភាពទាំងនោះហើយ មានមហាជនជាច្រើនបានសរសើរថា នាងពិតជាតារាមួយរូបដ៏គំរូដែលបានបង្ហាញពីភាពស្រស់ស្អាតនៃប្រាង្គប្រាសាទខ្មែរដែលដូនតាបន្សល់ទុកឲ្យជាយូរមកហើយ៕
Tags: អ្នកនាងទូចស្រីលក្ខណ៍