គណៈកម្មាធិការកំណែទម្រង់ច្បាប់ ធ្វើបឋកថាបង្ហាញ ដំណើរការរៀបចំតាក់តែច្បាប់ និងវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត

1170 Views
January 12, 2018

បឋកថាមួយ ដែលបង្ហាញអំពីកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្នុងការរៀបចំដំណើរការនៃការតាក់តែងច្បាប់ និងការវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត នឹងត្រូវរៀបចំឡើង នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ នៅសាលប្រជុំក្រសួងយុត្តិធម៌។ នេះបើតាមសេចក្តីប្រកាសរបស់លេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។

បឋកថាជាសាធារណៈនេះ រៀបចំឡើងដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៃក្រសួងយុត្តិធម៌ ដែលធ្វើបទបង្ហាញដោយ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងមានការចូលរួមពីតំណាងសង្គមស៊ីវិល មន្រ្តីពាក់ព័ន្ធ សិស្ស-និស្សិតមួយចំនួនផងដែរ។

របៀបវារៈនៃបឋកថាខាងលើនេះ នឹងផ្តល់សំខាន់ចំនួន៣ធំៗរួមមាន៖

១៖ វឌ្ឍនភាពការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
២៖ ដំណើរការនៃការតាក់តែច្បាប់
៣៖ ការវាយតម្លៃផលប៉ះពាល់លិខិតគតិយុត្ត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសអំពីបឋកថានេះ៖

 

 

 

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles