ក្រសួងធនធានទឹក៖​ អាកាសធាតុនៅកម្ពុជា បន្តចុះត្រជាក់រហូតដល់ថ្ងៃទី១៥ ខែមករា, សូមកងទ័ពកំពុងឈរជើងការពារព្រំដែន ថែរក្សាសុខភាព

15 Views
January 13, 2018


ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សីតុណ្ហភាពនឹង ចុះត្រជាក់ជាលើកទី៣ ដោយតំបន់ជួរភ្នំដងរែក អាកាសធាតុនឹងចុះត្រជាក់រហូតដល់១៤អង្សាសេ។

បើតាមក្រសួងធនធានទឹក សម្រាប់ខេត្តមួយចំនួនដូចជា៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន នឹងចុះត្រជាក់ក្នុងរង្វង់១៦-១៨ អង្សាសេ។

បណ្តាលរាជធានី-ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងរង្វង់១៩-២១ អង្សាសេ តែសម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានរង្វង់ ២៣-២៤អង្សាសេ៕

 

 

 

 

ប្រភព៖ freshnews


Facebook Comment

Related Articles