តុលាការ​សម្រេចចោទប្រកាន់និង​ឃុំ​ខ្លួននគរបាលស័ក្តិ៤ធាក់ផ្តួលនគរបាលចរាចរណ៍

25 Views
January 13, 2018


សាលា​ដំបូង​រាជ​ធានីភ្នំពេញ​បាន​សម្រច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​មន្ត្រី​នគរបាល​ស័ក្កិ​៤នៃ​ក្រសួង​មហា​ផ្ទៃ​ដែលបាន​ធាក់​ផ្តួល​នគរ​បាល​ចរាចរណ៍ចំទ្រូងឲ្យដួ​លដាច់ផ្ងាទៅ​ក្រោ​យ ដើម្បី​បន្ត​នីតិវិធី។

កាលពីថ្ងៃ​ទី​៩ មករា នគរបាលពាក់ស័ក្តិ៤ដែល​មាន​ឈ្មោះ សៅ បញ្ញា អាយុ​៣​៣ឆ្នាំ ធ្វើការ​នៅ​ការិ​យា​ល័យ​រដ្ឋបា​ល​សរុប​នៃនា​យកដ្ឋាន​ប្រឆាំងបទល្មើស​បច្ចេកវិទ្យា របស់អ​គ្គស្នងការដ្ឋា​ននគរបា​លជា​តិ បាន​ធា​ក់ លោក អឿន ចំណាន ជា​មន្ត្រី​នគរ​បាល​ជាប់កិច្ចសន្យា ​ចំ​​​ទ្រូ​​​​ង​​មួ​​យជើងបណ្តាលឲ្យដួលដាច់ផ្ងាទៅក្រោយ ខណៈមន្ត្រីជាប់កិ​ច្ចសន្យារូបនេះ ឃាត់រថ​យន្ត​​លោ​កស័ក្តិ៤ ​ដែលថា​​បាន​​បើ​ក​​​បរខុសច្បាប់ចរាចរណ៍ នៅម្តុំស្តុបត្រឡោកបែក រាជធានីភ្នំពេញ។ លោក​ត្រូវ​បាន​ឃាត់​ខ្លួន​ទៅ​តុលាការ​បន្ទាប់​ពី​វីដេអូ​ហិង្សានេះ​ត្រូវ​បានគេ​យក​ទៅ​​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម។

 

 

នគរបាលពាក់ស័ក្តិ៤ម្នាក់ ឈ្មោះ សៅ បញ្ញា ដែលបានបង្កហឹង្សារលើនគរបាកចរាចរណ៍ ត្រូវបានចាបើខ្លួនពីម្សិលមិញ។ រូបភាពពីបណ្តាញសង្គហ្វេសប៊ុក

 

 

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ក្នុង​សារ​អេឡិច​ត្រូនិច​តេលេក្រាម អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក លី សុផាណា បាន​ឲ្យ​ដឹ​ងកាលពី​ម្សិល​មិញ​ថា ឈ្មោះ ​សៅ បញ្ញា ត្រូវ​បាន​ស្ថាប័ន​អយ្យ​ការ​សម្រេចចោទ​ប្រកាន់​ពី​បទហឹង្សាដោយ​ចេតនាមាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ប្រើ​ប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សំគាល់​ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ​​តាម​មាត្រា​២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។

តាម​បទ​ចោទនេះជន​ត្រូវ​ចោទ​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​២ទៅ​៥​ឆ្នាំ។

 

 

 

 

គួរ​រំលឹក​ផង​ដែរកាលពីអំឡុងខែមិថុនាឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រិត្យភ្លាមៗ ឲ្យ​ដ​កតំ​ណែ​ង អគ្គនាយករងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃលោក ម៉ម ស្រីមវណ្ណា ដោយសារតែពេលនោះ នា​យឧ​ត្តមសេ​នី​យ​​ផ្កា​យ​៣រូបនេះ បើករថយន្តមិនគោរពច្បាប់ចរាចរណ៍ ហើយបង្កឲ្យប៉ះពាក្យសម្តីជាមួយន​គរ​បា​ល​ពា​​ក់ស័ក្តិ១​លោក សូត្រ កញ្ញា ដែល​ជាប៉ូលិសចរាចរណ៍។

 

 

 

 

ប៉ុន្តែ​​ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះនៅពេលនោះ លោក ហ៊ុន សែន បានផ្តូរចិត្តវិញ​ ដោយប្រកាសលុ​បចោលអ​នុក្រិ​ត្យដ​ក​ដំ​​​​​ណែ​ងនោះ វិញ ក្រោយពីមានកិច្ចអន្តរាគមន៍សម្របសម្រួល រវាងលោកផ្កាយ៣ ម៉ម ស្រីមវណ្ណា និងលោកស័ក្តិ១ សូត្រ កញ្ញា៕

 

 

ប្រភព៖ vod


Facebook Comment

Related Articles