គ្រឿងផ្សំ​ធម្មជាតិ​នេះ​ជួយ​ឱ្យ​សក់​ដុះ​លឿន​ចាប់​មិន​ឈ្នះ​

493 Views
January 13, 2018

សក់​គឺជា​ផ្នែក​ខាងក្រៅ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​មនុស្ស មូល​ហេតុនេះ​មនុស្ស​ជាច្រើន​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដើម្បី​ព្យាបាល​វា និង​ធ្វើឱ្យ​វា​មាន​ភាពស្រស់ស្អាត​។​

​បញ្ហា​ស្បែកក្បាល​គឺជា​រឿង​ធំ បណ្ដាលឱ្យមាន​ការព្រួយបារម្ភ​ជ្រុះ​សក់​បំផុត​សម្រាប់​មនុស្ស​។ មាន​កត្តា​ជាច្រើន​បណ្ដាលឱ្យ​ជ្រុះ​សក់​ដូចជា ស្ត្រេ​ស​ហួសប្រមាណ ការផ្លាស់ប្ដូរ​អ័រម៉ូន របប​អាហារ​មិន​ត្រឹមត្រូវ និង​ករណី​ញឹកញាប់ជាងគេ​ដូចជា​ការប្រើ​ថ្នាំលាបសក់ ម៉ាស៊ីន​ស​ម្ងួ​ត​សក់ ប្រដាប់​គាប​សក់ ឬ​ប្រដាប់​មូល​សក់​ជាដើម​។

​​មាន​កត្តា​មួយទៀត​ដែល​បណ្ដាលឱ្យ​សក់​ខូច គឺ​ដោយសារ​ការប្រើប្រាស់​ផលិតផល​ដូចជា​សាប៊ូ​ជាដើម ដែល​វា​អាចធ្វើឱ្យ​សក់​ស្បែក​ក្បាលខូច​ដោយសារ​សាប៊ូ​មាន​អាស៊ីត​ខ្ពស់​ឬ ជា​សាប៊ូ​ក្លែងក្លាយ​។ យ៉ាងណាមិញ អ្នក​មិនចាំបាច់​ចំណាយ​ប្រាក់​ច្រើន​លើ​ផលិតផល​ផ្សេង​ដើម្បី​ព្យាបាល​នោះទេ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ធម្មជាតិ​ជួយ​អ្នក​បណ្តុះ​ស្រក់​យ៉ាង​លឿន​។​

​ ​* គ្រឿងផ្សំ​៖
​ ​- ចេក ១/២ ផ្លែ​

 

 

 

​ ​- ស៊ុត​យក​ផ្នែក​លឿង ១ គ្រាប់​

 

 

 


​ ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​

 

 

 

​ ​- ស្រា​បៀរ​កន្លះ​កែវ​

 

 

 

 

​ ​* របៀប​ធ្វើ​និង​ប្រើប្រាស់​
​ ​លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា​ឱ្យ​សព្វ បន្ទាប់មក​កក់​លើ​ស្បែកក្បាល​ទុកចោល ២ ម៉ោង សឹម​លាង​វា​ចេញ​ជាមួយនឹង​លាង​ទឹក​ធម្មតា​។ ត្រូវ​ចាំ​ថាបើ​សិន​បើ​អ្នក​លាង​ហើយ​មាន​អារម្មណ៍​ក្ដៅ​ត្រង់​កន្លែង​នោះ​គឺជា​សញ្ញា​ល្អ​។ កក់​បី​បួន​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​ក្រោយ​រយៈពេល ២​ទៅ​៣ ខែ​លោក​អ្នកនឹង​ឃើញ​សក់​ចាប់ផ្តើម​ដុះ និង​មាន​សរសៃ​រឹងមាំ​ល្អ​ថែមទៀត​៕

 

 

 

 

 

 

 

 

អត្ថប្រយោជន៍ផ្សេងទៀតរបស់ចេក

ចេកមិនត្រឹមតែជាផ្លែឈើសំរាប់ទទួលទានដែលវិតាមីនមានប្រយោជន៏ប៉ុណ្ណោះទេ តែវាក៏ផ្លែឈើដែលអាចយកមកប្រើដើម្បីថែរក្សារសម្ផស្សយ៉ាងល្អទៀតផង ។ ខាងក្រោមនេះជាវិធីងាយៗ ដើម្បីបំប៉នស្បែក ដែលចំណាយថវិកាតិច ហើយចំណេញពេលវេលាសំរាប់អ្នក ដែលចង់ស្អាតតាមវីធីធម្មជាតិ ៖

 

 

 

– សំរាប់ស្បែកមុខស្ងួត: យើងគ្រាន់តែយកចេក ១ផ្លែ មក កិនអោយម៉ត់ ឫចិតជាបន្ទះៗ រួចយកមកបិតលើមុខ ទុក ចោល ១០ ឫ២០ នាទី រួចលាងទឹកចេញ ។

 

 

 

– សំរាប់ស្បែកមុខខ្លាញ់: ថ្វីត្បិតតែចេកជួយរក្សាសំណើមក៏ពិតមែន តែវាក៏មានតួនាទីធ្វើអោយខ្លាញ់លើ មុខមានសមតុល្យផងដែរដោយគ្រាន់តែលោកអ្នក បន្ថែមទឹកក្រូចឆ្មារ កន្លះស្លាព្រា និងទឹកឃ្មុំ ១ស្លាព្រា រួចកិនអោយម៉ត់ យកមកបំពោកលើមុខ និងលាងចេញដោយទឹកស្អាតជាការស្រេច ។

 

 

 

– សំរាប់ស្បែកមុខជ្រួញ: ចេកផ្ទុកទៅដោយសារធាតុ ប៊ូថក ធម្មជាតិដែលអាចជួយប្រឆាំងនឹងភាពជ្រីវជ្រួញដោយ គ្រាន់លាយចេក ជាមួយទឹកក្រូចពោធិសាត់ និង យ៉ាអ៊ួខាប់ រួចកិនអោយម៉ត់យកមកបំពោកលើមុខ និងលាងចេញដោយទឹកស្អាតជាការស្រេច ។

 

 

 

– សំរាប់ស្បែកមុខមុន: ចេកអាចកាត់បន្ថយមុន និងស្នាមអុចខ្មៅដោយគ្រាន់តែយកសំបកចេកមកបិតលើមុខ ឫ ក៏លាយចេកជាមួយម្ស៉ៅល្មៀត និងទឹកឃ្មុំបន្ទាប់មក យកមកបំពោកលើមុខ និងលាងចេញដោយទឹកតហរជាក់ ។ រាល់ការប្រើិវិធីធម្មជាតិត្រូវព្យាយាមធ្វើជាប្រចាំ និងប្រើពេលយូរដើម្បីទទួលបានផល ។

 

 

 

Source : healthmunsta

Facebook Comment