អ្នកណាមិនផ្អើល បើស្មានតែខ្មោច!!

404 Views
January 13, 2018

ការវិលត្រលប់របស់បុរសចំណាស់ម្នាក់នេះ សឹងតែធ្វើឲក្រុមគ្រួសារសាច់ញាតិនិងអ្នកជិតខាងលោះព្រលឹងទៅហើយ។
បុរសចំណាស់នេះមានឈ្មោះថា Sakorn Sacheewa រស់នៅខេត្តស៊ីសាកេត ឯប្រទេសថៃ។ កាលពី២ឆ្នាំមុន គាត់បានផ្លាស់ទីមកកាន់បាងកកដើម្បីប្រកបរបរនេសាទ ប៉ុន្ដែស្រាប់តែបាត់ដំណឹងឈឹងមិនដឹងថាស្លាប់ឬរស់។

 

 

 



អាស្រយ័ហេតុនេះហើយ គ្រួសារគាត់បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ស្នងការប៉ុន្ដែគ្មានដំណឹងអីបន្តិចសោះ។ ស្រាប់តែ៧ខែមុនប៉ូលីសទាក់ទងមកគ្រួសារគាត់ថាបានរកឃើញសាកសពរបស់លោក Sakorn ថែមទាំងឲមកទទួលយកទៅធ្វើបុណ្យ។

 

 




ស្របពេលនេះដែរ ប្អូនប្រុសជីដូនមួយរបស់បុរសចំណាស់នេះ បានសម្គាល់ឃើញថាធ្មេញរបស់សពដូចជាខុសទំនងដោយសារតែលោក Sakornបានបាក់ធ្មេញមុខពីរ យ៉ាងណាមិញបុណ្យសពនៅតែបន្តដល់ចប់ចុងចប់ដើម។
រឿងដ៏គួរឲភ្ញាក់ផ្អើលគឺ បន្ទាប់ពីការទុកដាក់បូជាសពរួចរាល់អស់រយៈ៧ខែកន្លងទៅ។ វត្តមានរបស់បុរសចំណាស់បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមគ្រួសារដោយសារតែគាត់មិនបានស្លាប់ទេ លោក Sakornសម្រេចចិត្តឈប់ពីការងារមកជួបជុំគ្រួសារវិញ។

 

 




គួរបញ្ជាក់ផងដែរថា ការត្រលប់មកវិញនេះហាក់បង្កឲមានភាពស្រពិចស្រពិលដល់សមត្ថកិច្ចក្នុងតំបន់ហើយពួកគេបានទាមទាររកអត្តសញ្ញាណបណ្ណ័របស់បុរសនោះ ជាអកុសលអត្តសញ្ញាណបណ្ណ័របស់គាត់ត្រូវបានគេលួចយកទៅពេលធ្វើការ។

 

 




យ៉ាងណាមិញ រឿងនេះបានដោះស្រាយរួចរាល់ហើយ។ លើលោកនេះរឿងអ្វីក៏អាចកើតឡើងដែរ!!!!

 

 

 

 

 

 

 

 

 


ប្រភព៖Worldofbuzz
ដោយ៖Taylor

Facebook Comment

Related Articles