ឆៃលីដាឡែនបង្ហាញរូបភាព ឃើញហើយព្រឺរោម………

187 Views
January 13, 2018

ឆៃលី ដាឡែន គឺជាតារាសម្តែងមួយរូបដ៍មានប្រជាប្រិយគួរសមក្នុងចំណោម តារានានានៅក្នុងប្រទេសកម្ពុជាយើង។

 

 

 


ជាធម្មតាទេដែលតារាៗបានបង្ហាញរូបភាពស្និតស្នាលគ្នា ក៏ប៉ុន្តែបើនិយាយពីឆៃលី ដាឡែនវិញគឺពិតជាកម្រមែនទែនដែលតារាស្រីរូបនេះបង្ហាញរូបភាពស្និតស្នាលជាមួយតារាដូចគ្នា។

 

 

 


យ៉ាងណាមិញទើបតែថ្មីៗនេះ នាងបានធ្វើឲ្យប្រិយមិត្តក៏ដូចជាទស្សនិកជន ដែលគាំទ្ររូបនាង ស្រឡាំងកាំងដោយសារតែរូបភាពស្និតស្នាលជាមួយនឹងតារាស្រី យ៉ែម ស្រីពេជ្រ។

 

 

 


រូបភាពដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺដោយសារតែតារាស្រីទាំងពីរបានបង្ហាញរូបភាពរបៀបបឺតមាត់គ្នា។ មិនត្រឹមតែរូបភាពនោះទេ ឆៃលី ដាឡែនថែមទាំង សរសេរផងដែរថា “ឈប់ស្រលាញ់មនុស្សប្រុសហើយ ស្រលាញ់ស្រីៗវិញ មានតែស្រីដូចគ្នាទេដែលយល់ចិត្ត”។

 

 

 

 

 

 

 

 

 

 

 

 

 


ទោះបីជាយ៉ាងណាក៏ដោយនៅមិនទាន់មានការបញ្ជាក់ណាមួយថា កញ្ញា ឆៃលី ដាឡែន និង តារាស្រី យ៉ែម ស្រីពេជ្រ ធ្វើលេង ឬធ្វើមែននោះទេ ស្របពេលដែលរូបភាពរបស់អ្នកទាំងពីរកំពុងតែត្រូវបានមហាជនមានភាពងឿយឆ្ងល់យ៉ាងខ្លាំង៕

Facebook Comment