មួយបទរបស់ព្រាប សុវត្ថិ សម្រាប់កងទ័ពស្តាប់ហើយរញ្ជួយអារម្មណ៍

1613 Views
January 15, 2018

ព្រាបសុវត្ថិត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកំពូលតារាចម្រៀងរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងរយៈពេល ១០ ឆ្នាំជាងមកហើយ។ រហូតដល់ពេើបច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់លោកនៅតែបន្តភាពល្បីល្បាញដដែល ដែលសឹងតែមិនមានតារាជំនាន់ក្រោយៗណាម្នាក់ប្រជែងបាន។

 

 

 

 

យ៉ាងណាមិញនៅក្នុងឱកាសពិព័ណ៌កងយោធពលខេមរភូមិន្ទកាលពីពេលថ្មីៗ លោក ព្រាប សុវត្ថិត្រូវបានទស្សនិកជនដែលគាំទ្ររូបលោក សរសើរថាពិតជាមាន រូបរាងសង្ហាមិនចាញ់កូនប្រុសរបស់ខ្លួននោះទេ នៅពេលដែលលោកស្លៀក សម្លៀកបំពាក់ជាកងទ័ព។

 

 

 

 

កន្លងមកទស្សនិកជនបានសរសើរកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណថាពិតជាមានរូបរាងស្រស់សង្ហា ជាពិសេសក្នុងសម្លៀកបំពាក់ជា យោធាតែម្តង។

 

 

 

 

ជាមួយគ្នានេះផងដែរលោកព្រាប សុវត្ថិក៏បានបង្ហាញបទចម្រៀងមួយបទផងដែរ ច្រៀងរៀបរាប់ពីកងទ័ព ដែលធ្វើឲ្យមហាជនភាគច្រើនសម្តាប់ហើយស្ទើរស្រក់ ទឹកភ្នែក និងយល់កាន់តែច្បាស់អំពីទុក្ខលំបាក និងការតស៊ូរបស់កងទ័ពកម្ពុជា។

 

 

 

 

ដោយសារតែប្រជាប្រិយរបស់ខ្លួន រួមផ្សំជាមួយនឹងភាពមិនដែលមានរឿងអាស្រូវ លោកព្រាប សុវត្ថិត្រូវបានក្លាយទៅជាគំរូដ៏ល្អសម្រាប់តារាជំនាន់ក្រោយៗទៀត ហើយជាពិសេសដើម្បីទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនបានយូរអង្វែងទាំងទស្សនិកជនក្នុងស្រុក ក៏ដូចជាទស្សនិកជនក្រៅស្រុក៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles