បើទៅប្រទេស ស្រី លង្ការ ហាមផ្តាច់កុំឲ្យមនុស្សស្រីទៅទិញស្រាដោយសារតែ…

938 Views
January 15, 2018

នៅទីបំផុតក្តីស្រម៉ៃនៃស្រ្តីដែលរស់នៅក្នុងប្រទេសស្រី លង្ការ ដែលប៉ងអាចដើរទិញ សុរាដូចមនុស្សប្រុសបានគឺត្រូវរលាយដោយសារតែប្រធានាធិតីនៃប្រទេសមួយនេះបដិសេធមិនយល់ស្រប។

 

 

 

ជាមួយគ្នានេះដែរលោកប្រធានាធិបតីនៃប្រទេសស្រីលង្ការថែមទាំងបញ្ជាក់ថារាល់ស្រ្តីណាដែលនៅតែបន្តរឹងទទឹងទៅទិញសុរាទៀតគឺត្រូវបានចាត់ទុកថាល្មើសនឹងច្បាប់របស់ប្រទេសដែលបានចែង ស្តីពីការមិនអនុញ្ញាត្តិឲ្យមនុស្សស្រីទិញសុរា។

 

 

 

 

 

យ៉ាងណាមិញមានការរិះគន់លោកប្រធានាធិបតី Maithripala Sirisena យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តមួយនេះ ហើយពួកគេបានចាត់ទុកថាលោកប្រធានាធិបតី គឺមិនបានផ្តល់សិទ្ធស្មើរគ្នារវាងបុរស និងស្រ្តីក្នុងប្រទេសស្រី លង្ការនោះទេ។

 

 

 

គួរបញ្ជាក់ថាកន្លងមានការប្រតិកម្មប្រឆាំងនឹងច្បាប់ដែលមិនអនុញ្ញាត្តិឲ្យមនុស្សស្រីអាចទិញសុរាដូចបុរសបាន ហើយពួកគេក៏បានធ្វើជាសំណើរទៅកាន់ ប្រធានាធិបតី សម្រាប់ធ្វើកំណែរទម្រង់ច្បាប់ថ្មី ដោយអាចអនុញ្ញាត្តិឲ្យស្រ្តី អាចមានសិទ្ធទិញសុរាដូចមនុស្សប្រុសបាន ហើយនៅក្នុងសំណើរនេះ ក៏បានស្នើរឲ្យស្រ្តីអាចធ្វើការក្នុងក្លិបកំសាន្តដោយមិនចាំបាច់សុំការអនុញ្ញាត្តិផងដែរ៕

 

 

Facebook Comment

Related Articles