កន្លះខែដំបូងនៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ នគរបាលចរាចរណ៍ ត្រួតពិនិត្យយានយន្តបានជិត៨០ម៉ឺនគ្រឿង រកឃើញយានយន្តល្មើសជាង១ម៉ឺនគ្រឿង និងផាកពិន័យជិត៩ពាន់គ្រឿង

587 Views
January 16, 2018

រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥​ ខែមករា ឆ្នាំ២០១៨ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដត្រួតពិនិត្យចំនួន៧៦,៩៩៦គ្រឿង រកឃើញយានយន្តល្មើស១២,៨០៧គ្រឿង (ម៉ូតូ៨៣ភាគរយ) ក្នុងនោះអប់រំ៤,៣៣៨គ្រឿង និងផាកពិន័យ ៨,៤៦៩គ្រឿង (ម៉ូតូ៩៤ភាគរយ)។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

 

 

 

របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥​ ខែមករា ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួមចំនួន៣៨,៥៤៣គ្រឿង អប់រំ១,០៤៣គ្រឿង និងផាក់ពិន័យចំនួន៦,៧០៤គ្រឿង។

 

 

 

 

របាយការណ៍ បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដ នៅរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃដំបូង ក្នុងខែមករានេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន ៦,២៨០គ្រឿង ក្នុងនោះមានរថយន្តជិះបញ្ច្រាសទិស៧គ្រឿង ក្រៅពីនោះ គឺជាម៉ូតូ និងរ៉ឺម៉ក់ម៉ូតូកង់៣ ដែលមិនពាក់មួកសុវត្ថិភាព មិនពាក់កញ្ចក់មើលក្រោយ យានយន្តមិនមានស្លាកលេខ៕

 

ប្រភព៖ freshnewsasia

Facebook Comment

Related Articles