មូលហេតុអញ្ចឹងតើ បានជា ចន ច័ន្ទលក្ខិណា មិនទាន់រៀបការហ្នឹងគេ!

អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាតារាជើងចាស់ រៀមច្បងមួយដួង និង សព្វថ្ងៃជាប្រធានសមាគមសិល្បៈដែលមានកេរិ៍្តឈ្មោះបោះសម្លេងជាច្រើនឆ្នាំមកហើយ។
ក្រោយពីបែកបាក់នឹងអតីតស្វាមី អ្នកនាងក៏បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាយ៉ាងល្អូកល្អើនជាមួយនឹងលោក ហេង ឡុង។ ប៉ុន្ដែ ប្រិយមិត្តជាច្រើនច្បាស់ជាឆ្ងល់ ហើយខ្លះទៀតក៏មានការរិះគន់ថា ហេតុអ្វីក៏អ្នកទាំងពីរនៅមិនទាន់ចូលរោងការទៀត ព្រោះបើតាមជីវភាព និង កេរ្តិ័ ពួកគាត់ពិតជាមានលទ្ធភាពរៀបអាពាហ៍ពិិពាហ៍មួយដ៏អធឹមអធម។
ស្រាប់តែប៉ុន្មានម៉ោងមុននេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារប្រាប់ពីមូលហេតុនេះ ស្របពេលដែលមង្គលការរបស់ប្អូនស្រីអ្នកនាងខិតជិតមកដល់។
ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា៖
« សង្ឃឹមថាមហាជននិងលែងងឿងឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំមិនទាន់រៀបការ
សង្គមគ្រួសារខ្មែរគ្រប់ៗគ្នា កូនច្បងត្រូវមានតួនាទី និង ភារះ និង ការទទួលខុសត្រូវ ការគ្រប់គ្រង ពាក់កណ្តាលជា ឪពុក ជាម្តាយ ជាបង និង ជាប្អូន
ជួបគ្នាថ្ងៃ 18 . 01 . 2018. នៅកោះពេជ្រអាគារ K & L Chornchan Raksmey & Lyveng Chea »
ការពិត អ្នកនាងគឺជាបងស្រីដ៏ល្អ ដែលបានបំពេញកាតព្វកិច្ចជាបងស្រីរៀបចំទុកដាក់គូស្រករឲ្យប្អូនស្រីជាមុនសិន ទើបអ្នកនាងមិនទាន់បានរៀបមង្គលការយ៉ាងដូច្នេះ៕