មិនត្រឹមតែបង្អួតថាខ្លួនមានឡាន ២គ្រឿងនោះទេ តែពិធីករ រ៉ាស៊ីបែរជា បែកធ្លាយរូបថតប្រពន្ធកូនទៀត

890 Views
January 16, 2018

បន្ទាប់ពីត្រូវបានគេមើលងាយថាជិះតែម៉ូតូ ពីធីករដែលជាកម្លោះសង្ហា រ៉ាស៊ីបានបង្ហាញរថយន្តស៊េរីទំនើបថ្មីស្រឡាងរបស់ខ្លួនចំនួន ២គ្រឿង កាលពីពេលថ្មីៗនេះ ដោយវាបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់អ្នក ដែលធ្លាប់មើលងាយរូបលោកពេលជិះម៉ូតូ។

 

 

 

 


យ៉ាងណាមិញពិធីកររ៉ាស៊ីកាលពីពេលថ្មីៗនេះបានធ្វើឲ្យទស្សនិកជនដែលគាំទ្ររូបលោកភ្ញាក់ផ្អើលសារជាថ្មីម្តងទៀតដោយសារតែរូបភាពរបស់លោកត្រូវបានបង្ហាញថា បានរៀបការរួច ថែមទាំងមានកូនទៀតផង។

 

 

 

 

 


ពិធីករដែលមានរូបរាងសង្ហារ និងពូកែខាងវោហារូបនេះ សព្វថ្ងៃកំពុងតែទទួល បានទីផ្សារ ការងារជាច្រើនពីបណ្តាក្រុមហ៊ុននានា ដែលបានអញ្ជើញលោក ទៅធ្វើជាពិធីករក្នុងកម្មវិធីផ្សេងៗ។
យ៉ាងណាមិញលោក រ៉ា ស៊ីនៅមិនទាន់បញ្ជាក់ឲ្យទស្សនិកជនដែលគាំទ្ររូបលោក បានដឹងកាន់តែច្បាស់អំពីរូបភាពទាំងអស់នោះទេ ស្របពេលដែលនារីៗ មួយចំនួន ចាប់ផ្តើមខូចចិត្តជាបណ្តើរៗ បន្ទាប់ពីបានឃើញរូបភាពរៀបការ របស់លោករ៉ាស៊ីហើយ៕

 

 

 

 

 

 

 

 

Facebook Comment

Related Articles