ចំណូលត្រឹម១០ដុល្លាក្នុងមួយខែ តែតារាចម្រៀង Original សីហា នៅតែខំបន្តព្រោះ…………….

688 Views
January 17, 2018

លោក ហា សីហាត្រូវបានគេស្គាល់ច្បាស់ថាជាតារាចម្រៀងOriginalម្នាក់ដែលទទួលបានការគាំទ្រ ពីសំណាក់យុវវ័យ តាមរយៈបទចម្រៀងល្បីៗរបស់លោកជាច្រើន។

 

 

 

 

 


យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោក សីហា បានសម្តែងការខកចិត្តមកកាន់ទស្សនិកជនដែលគាំទ្រ រូបលោកផងដែរត្បិតអី អ្វីដែលលោកខិតខំកន្លងមកគឺហាក់ដូចជាមិនទទួលបានការគាំទ្រសោះ។

 

 

 

 

 

 


នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ហា សីហាបានសរសេរថា៖ “អ្នកទាំងអស់គ្នាដែលគិតអត់ ពេលមុននឹងសួរខ្ញុំថា”បង ឬ សីហា មានបទថ្មីនៅ?” អ្នកទាំងអស់គ្នាមានបានចូលទៅមើល Channel YouTube ឬ Facebook របស់ខ្ញុំអត់ ! ខ្ញុំព្យាយាមធ្វើបទថ្មី ពេលដែលអ្នកគាំទ្ររគាត់ចង់បានបទថ្មី ។ តែសួរថាស្តាប់អត់ ? អត់ ! និយាយឲ្យខ្លីសួរឲ្យមានអីសួរ កុំឲ្យថាអត់ គេគ្រប់គ្នាសួរថាហេតុអី្វបានបទចេញមកស្ងាត់ៗហ្ចឹង វាមិនដូចអ្វីដែលខ្ញុំរំពឹងទុកសោះ និយាយឲ្យត្រង់ YouTube ខ្ញុំរកបានតែ10$ជាងប៉ុន្មោះក្នុងមួយខែ តែខ្ញុំក៏មិនដែលកំណាញ់នឹងឲ្យគេ Post បន្តរដែរ អ្វីដែលខ្ញុំគឺការគាំទ្ររពិត ម្យ៉ាងវិញសូមកុំបន្តរសួរខ្ញុំនៅសំនួរដដែលៗទៀតទៅ បើអ្នកនឹងមិនស្តាប់បទខ្ញុំផងនោះ ខ្ញុំដឹងថាស្នាដៃខ្ញុំនៅមានកំរិត តែក៏មិនមែន ក ខ ដែរ
ខ្ញុំគិតថាអ្នកផលិតតន្ត្រីគ្មានបញ្ហាទេ តែអ្នកស្តាប់ប្រហែលមានបញ្ហា ព្រោះមិនបានប្រើអារម្មណ៍ខ្លួនឯងមកស្តាប់ គឺតាមគ្នា នេះហើយស្រុកខ្ញុំ ។ សុំទោសផងដែលនិយាយត្រង់ អរគុណដែលបានអាន”។

 

 

 


ទោះបីជាយ៉ាងណាក៏ដោយទស្សនិកជនដែលគាំទ្ររូបលោកនៅតែបន្តលើកទឹកចិត្ត និងជំរុញឲ្យ សីហាខំប្រឹងប្រែងបន្ត។ ទស្សនិកជនបានចូលទៅខមិននៅក្នុងសាររបស់សីហាដោយ អ្នកខ្លះបាន លើកឡើងថា រូបគេស្តាប់រាល់បទចម្រៀងដែលសីហាផលិត។

 

 

 

 

 


គួរបញ្ជាក់ថាលោកសីហាត្រូវបានទស្សនិកស្គាល់យ៉ាងច្បាស់តាមរយៈបទ “អូនអ៊ូក” ដែលជាស្នាដៃនិពន្ធសុទ្ធសាធមិនចំលងពីគេ ហើយវាក៏ជាបទជួយឲ្យគេស្គាល់ពីស្នាដៃរបស់សីហាផងដែរ៕

 

 

 

 

 

 

 

Facebook Comment

Related Articles