អាជ្ញាធរខណ្ឌឫស្សីកែវ លបឆ្មក់បង្ក្រាបល្បែងហ្គេមបាញ់ត្រី១គ្រឿងធំ និងហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យាអប់រំ

623 Views
January 17, 2018

ល្បែងហ្គេមបាញ់ត្រី ដែលកំពុងបើកលួចលេងយ៉ាងសប្បាយត្រូវបានលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណងលោក ជា ពិសី អភិបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះលបឆ្មក់ឡោមព័ទ្ធរហូតបង្ក្រាបបាន ដកហូតទូរហ្គេម១គ្រឿង និងហៅស្ត្រីជាម្ចាស់ទីតាំងម្នាក់ មកធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់សកម្មភាព ក្រោយពីធ្វើការស្រាវជ្រាវ និងទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋតាមមូលដ្ឋាន។

 

 

 

 

ប្រតិបត្តិការលបឆ្មក់បង្ក្រាបល្បែងហ្គេមបាញ់ត្រី ខាងលើនេះ បានធ្វើនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅជួរមាត់ទន្លេ ស្ថិតក្នុងក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

 

 

 

បើតាមលោក ប្រាជ្ញ សីហា មុនឈានដល់ការលបឆ្មក់បង្ក្រាបល្បែងហ្គេមបាញ់ត្រីនេះ នៅខណៈដែលប្រជាពលរដ្ឋ បានផ្ដល់សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ ទើបបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់បើកការបង្ក្រាបតែម្ដង។

 

 

 

 

 

ក្រោយបង្ក្រាបទូរហ្គេមបាញ់ត្រី១គ្រឿង ត្រូវបានបញ្ជូនយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ដើម្បីរង់ចាំកម្ទេចចោល។ ដោយឡែកស្ត្រីជាម្ចាស់ទីតាំង ត្រូវបានអាជ្ញាធរប្រគល់ឲ្យកម្លាំងអាវុធហត្ថខណ្ឌ ដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅផ្ទះវិញ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ www.freshnews

Facebook Comment

Related Articles