ឆន សុវណ្ណរាជ សម្តែងខ្លួនឯងហើយ ដល់ពេលមើលឡើងវិញចង់យំតាម

ឆន សុវណ្ណរាជដែលជាកំពូលតារាចម្រៀងល្បីល្បាញមួយរូបក្នុងចំណោមតារាផ្សេងៗទៀតនៅក្នុង ផលិតកម្ម រស្មីហង្សមាសបានធ្វើឲ្យទស្សនិកជនគ្រប់គ្នាកាន់តែស្គាល់លោកច្បាស់ថែមទៀតបន្ទាប់ពីក្លាយ ជាតួរចិត្រាក្នុងរឿង សិសិររដូវក្នុងបេះដូង។
យ៉ាងណាមិញឆន សុវណ្ណរាជបានបង្ហាញវគ្គមួយដែលខ្លួនបានសម្តែងដែលក្នុងវគ្គនេះបានធ្វើឲ្យ ទស្សនិកជន ភាគច្រើនបានត្រៀមកន្សែងយំតាមផងដែរ។
នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ សុវណ្ណរាជ ទស្សនិកជនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ មិនមែនត្រឹមតែទស្សនិកជនឡើយដែលយំតាមសាច់រឿង សូម្បីតែលោក ឆន សុវណ្ណរាជ ដែលជា អ្នកសម្តែងផ្ទាល់ក៏មានអារម្មណ៍កំសត់ចង់យំតាមផងដែរ។
គួរបញ្ជាក់ថានេះគឺជាលើកដំបូងហើយដែលលោក ឆន សុវណ្ណរាជសម្តែងរឿងសម្រាប់ ផលិតកម្មហង្សមាសដែលខ្លួនកំពុងតែច្រៀង ហើយរឿងមួយនេះក៏កំពុងតែឆក់យកអារម្មណ៍ អ្នកតាមដានផងដែរ ព្រោះសាច់រឿង និងការសម្តែង និងនិពន្ធ គឺមានភាពល្អច្រើន៕