ម៉ៃ សុគន្ធតារាចម្រៀងរហ័សនាមកំពូលរិះគន់ ម្តងនេះបង្ហាញអារម្មណ៍អាណិតឆ្កែដែល មនុស្សយកជាចំណី

814 Views
January 17, 2018

តារាចម្រៀងដែលទស្សនិកជនបានដាក់រហ័សនាមឲ្យជាកំពូលរិះគន់លោក ម៉ៃ សុគន្ធគឺបានបង្ហាញអារម្មណ៍ ក៏ដូចជាអំពាវនាវឈប់ឲ្យយកសត្វឆ្កែធ្វើជាចំណីតទៅទៀត។

 

 

 

 

 

 

 


នេះគឺជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែតារាចម្រៀងរូបនេះកន្លងមកធ្លាប់តែជាអ្នករិះគន់គេកប់ៗមាត់ តែម្តងនេះលោក ម៉ៃ សុគន្ធ បែរជាប្តូរចិត្តមកអាណិតសត្វសុនខវិញម្តង។
ម៉ៃ សុគន្ធសរសេរលើបណ្តាញសង្គមថា ៖”ខ្ញុំជា មិត្តដ៏ស្មោះត្រង់ ខ្ញុំជាសន្តិសុខភូមិ ខ្ញុំជាអ្នកបំរើម្ចាស់មិនគិតយប់រឺថ្ងៃ……តែសាច់ខ្ញុំមិនមែនជាអាហារទេ .😭😭សូមពិចារណា តាមការគួរ នូវទង្វើមួយនេះ 41 41 ឃើញហើយ ខ្ញុំមិនចង់យំទេ តែភ្នែកខ្ញុំទន់ ហូរមកនៅទឹកដ៏ថ្លាចេញពីបេះដូងខ្ញុំ😭Please stop () Help share”។

 

 

 

 

 

 


បញ្ជាក់ថាជារឿយៗនៅលើបណ្តាញសង្គមរបស់លោក ម៉ៃ សុគន្ធគឺតែងតែឃើញសាររិះគន់លើ តារាៗគ្នាឯងដោយមិនសំចៃមាត់ ដោយក្នុងនោះមិនថាតារាក្មេង ឬតារាចាស់ឡើងឲ្យតែលោក មិនពេញចិត្តគឺលោកបង្ហាញការរិះគន់យកតែម្តង។

 

 

 

 

 

 

ហើយកាលពីពេលថ្មីៗនេះបទចម្រៀង Copy របស់លោកដែលមានចំណងជើងថា “អត់គូរអត់លិឍ Tak tun tuang”កំពុងតែទទួលការរិះគន់កប់ៗមាត់ពីសំណាក់ទស្សនិកផង ដែរត្បិតអីបទនេះគឺ ចម្លងពីគេ ទាំងដុល ស្របពេលដែលលោកតែងតែរិះគន់តារាផ្សេងៗលើបញ្ហានេះ៕

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles