ហុងកុងកំពុងជួបបញ្ហាបំពុលបរិយាកាសធ្ងន់ធ្ងរ

598 Views
January 18, 2018

 

អាជ្ញាធរដែនដីហុងកុងបានប្រកាសថា ដែនដីនេះកំពុងជួបបញ្ហាបំពុលខ្យល់កម្រិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សនៅតំបន់នោះ។​

តាមការចុះផ្សាយរបស់ South China Morning Post បានឲ្យដឹងថា ស្ថានីយ៍ចំនួន​១៤ កំពុងតែតាមដានពីស្ថានភាពខ្យល់បានអះអាងថា ខ្យល់កំពុងមានកម្រិតជាតិពុលខ្ពស់។​ ស្ថានីយ៍ទាំងនេះបានធ្វើបច្ចុប្បន្ននិងផ្សព្វផ្សាយលទ្ធផលដែលរកឃើញរាល់ម៉ោង​ឲ្យសាធារណជន​បានដឹង។​

 

 

 

 

នាយករដ្ឋានការពារបរិស្ថានបានចេញសេចក្តីប្រកាសថា នៅក្នុងខ្យល់កម្រិតនៃសារធាតុ​នីត្រុងកើនឡើងខ្ពស់ ស្ទើរពេញតំបន់។​ ខ្យល់ពុលនេះ​កំពុងតែធ្វើចលនាបោកបក់ពីភាគខាងជើងទៅភាគខាងត្បូង។​

អាជ្ញាធរការពារបរិស្ថានបានប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះមនុស្សចាស់ និងកុមារ ពេលស្ថិតនៅខាងក្រៅផ្ទះ។​ បរិយាកាសនេះអាជ្ញាធរជំនាញបានព្រមានថា អាចប៉ះពាល់ខ្លាំងដល់កុមារ មនុស្សចាស់  និង អ្នកដែលមានជំងឺបេះដូង៕

 

 

ប្រភព៖ vod

Facebook Comment

Related Articles