Tillerson៖ “ សហរដ្ឋអាមេរិកនឹងពង្រឹងកម្លាំងនៅស៊ីរីដើម្បីបញ្ឈប់ទាំងស្រុង ការកើតឡើងវិញរបស់ភេរវករ Deash”

518 Views
January 18, 2018

សហរដ្ឋអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី ដើម្បីបង្កើនភាពនឹងនរ សម្រាប់ប្រទេសនេះ និងជៀសវាងពីការកើតឡើងវិញនៃក្រុមភេរវកេ Daesh ដែលកងកម្លាំងអន្តរជាតិបង្រ្កាបបានស្ទើរតែទាំងស្រុងនេះជាការលើកឡើងរបស់លោក RexTillerson ដែលជាលេខាជាតិសហរដ្ឋអាមេរិក។

 

ជាមួយគ្នានេះដែរលោក Rex Tillerson បានបង្ហើបផងដែរថាសហរដ្ឋអាមេរិក អាច នឹងជួយជ្រោមជ្រែងលោកប្រធានាធិបតី ស៊ីរី បាសា អាល់អាសាដដើម្បី គ្រប់គ្រងតំបន់ឲ្យមានស្ថេរភាពកាន់តែប្រសើរជាងនេះ។

 

រូបភាពពី BBC

យ៉ាងណាមិញលោក rex Tillerson បានបញ្ជាក់ផងដែរខ្លួនពិតជាត្រូវការប្រទេស រុស្ស៊ីជួយដាក់សម្ពាធទៅកាន់តំបន់ Damascus ដើម្បីធានាក្នុងការរួមគ្នាកម្ចាត់ ក្រុមភេរវករ Daesh ដែលអុកឡុកនៅក្នុងប្រទេសស៊ីរីបានទាំងស្រុង។

 

រូបភាពពី The New York Time

 

ស្របគ្នានេះសហរដ្ឋអាមេរិកក៏នៅតែត្រូវការជំនួយពីប្រទេសតួកគីដើម្បីសម្រេចគោលដៅក្នុងការស្រោចស្រង់ប្រទេសស៊ីរីឡើងវិញ និងបញ្ចប់អំពើហិង្សាបាន ទាំងស្រុងក្នុងប្រទេសមួយនេះ។

 

រូបភាពពីសារព័ត៌មាន ABC

គួរបញជាក់ថាភ្លើងសង្គ្រាមនៅក្នុងប្រទេសស៊ីរីចាប់តាំងពីឆ្នាំ ២០១១​ មកបាន កើតចេញពីចលនាក្នុងការទាមទារផ្លាស់ប្តូរលោកប្រធានាធិបតី អាសាដ ចេញពី ដំណែង ស្របពេលដែលវាជាឱកាសសម្រាប់ភេរវករចាប់ផ្តើមលុកលុយ បង្ករជាការប៉ះទង្គិចសម្រាប់ជនស៊ីវិលរាប់ម៉ឺននាក់ក្នុងប្រទេសមួយនេះ៕

 

អត្ថបទដោយ៖ វិសាល

ប្រភព៖ Sputnik

Facebook Comment

Related Articles