សឹងទប់ទឹកភ្នែកមិនបាន ពិការដៃជើងហើយ នៅតែអាចជួយរកស៊ីម្ដាយបានទៀត
667 Views
January 18, 2018

នារីជនជាតិម៉ាឡេស៊ី បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតរំជួលចិត្ត និង កោតស្ញប់ស្ញែងនាងគ្រប់ៗគ្នា ដោយសារតែនាងពិការអវយវៈមែនពិត តែមិនពិការកម្លាំងចិត្តខិតខំប្រឹងប្រែងឡើយ។
ទោះបីជាមិនអាចប្រើប្រាស់ដៃជើងដូចជាមនុស្សដទៃ តែនារីអាយុ៣៣ឆ្នាំនេះ នៅតែខំប្រឹងជួយការងាររកស៊ីគ្រួសាររបស់ខ្លួន មិនទុកខ្លួនឲ្យទំនេរឡើយ។
អ្វីដែលនាងប្រើបានគឺ អណ្ដាត ដែលអាចប្រើទៅចុចទូរស័ព្ទ និង កុំព្យូទ័រ ផ្សព្វផ្សាយពីផលិតផល ទឹកសណ្ដែក និង ទឹកម្ទេសរបស់គ្រួសារនាង។ តាំងពីឆ្នាំ២០១៥មក រៀងរាល់ខែ នាងលក់បានប្រមាណ៤ពាន់ដប ឯណោះ។
មិនតែប៉ុណ្ណោះ នាងមានមហិច្ឆតាពង្រីកប៊្រេនផលិតផលរបស់គ្រួសារនេះថែមទៀតផង។ ពិតជាមិនសរសើរមិនបានមែន! យើងមានតែជូនពរនាងនិងគ្រួសារឲ្យជួបតែសំណាងល្អ!