បុរសជាច្រើនប្រហែលត្រូវខូចចិត្ត បន្ទាប់ពីនៅសូនីតាបង្ហាញ Anniversary ៥ឆ្នាំជាមួយជនអាថ៌កំបាំង

896 Views
January 19, 2018

នៅសូនីតាជាតារាសម្តែងដែលកំពុងតែស្ថិតនៅក្នុងដួងចិត្តប្រិយមិត្តគ្រប់រូប មិនថាវ័យណាឡើយគឺពិតជាជក់ចិត្តក្នុងការសម្តែងរបស់នាង។

 

 


ដោយសារតែមានរូបសម្ភស្សស្រស់សោភា និងមានភាពប៉ិនប្រសព្វក្នុងការសម្តែង នៅសូ នីតាត្រូវបានទទួលការចាប់អារម្មណ៍ពីគ្រប់មនុស្សមជ្ឈដ្ឋាន ក្នុងនោះក៏មានបុរសៗជាច្រើនបានលង់នឹងសម្រស់របស់នាង។

 

 

 


យ៉ាងណាមិញបុរសៗដែលលង់នឹងសម្រស់របស់ កញ្ញា នៅ សូនីតាប្រហែល ជាត្រូវក្អួតឈាមជាមិនខាន ត្បិតអីសូនីតាបានបង្ហាញសារអបអរគម្រប់ខួប ៥ ឆ្នាំ ដែលជាជាតំរុយនៃខួបស្នេហារបស់នាង។


ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនសូនីតាសរសេរអំពីភាពសប្បាយចិត្តក្នុង គម្រប់ខួប ៥ឆ្នាំនេះផងដែរ ជាមួយនឹងជនអាថ៌កំបាំង។

 

 

 

 


គួរបញ្ជាក់ថាទស្សនិកជនជាច្រើនកំពុងតែមានចម្ងល់ចំពោះសារទាំងអស់នេះ និងទន្ទឹងចង់ដឹងថាតើនរណាគេដែលជាមនុស្សអាថ៌កំបាំងក្នុងខួប៥ឆ្នាំនេះ៕

Facebook Comment

Related Articles