ឆ្នាំថ្មីហើយ គួរមានរបស់៤យ៉ាងនេះនៅក្នុងផ្ទះ ដើម្បីនាំលាភចូល

នៅលើលោកនេះ មានរបស់ជាច្រើនយ៉ាងដែលមនុស្សជឿថា នឹងនាំលាភ នាំសំណាងដល់រូបគេ។ នៅក្នុងប្រទេសយើង ពិសេសគឺ បងប្អូនដែលជាប់សែស្រឡាយចិន ក៏មានជំនឿលើរឿងនេះយ៉ាងមុតមាំផងដែរ។
ដូច្នេះ ដើម្បីចែករំលែកដល់ប្រិយមិត្ត យើងសូមបង្ហាញរបស់៤យ៉ាង ដែលជនជាតិចិនជឿថា អាចនាំងូវហេង នាំមាស នាំប្រាក់ នៅពេលដែលយើងដាក់ក្នុងផ្ទះ ឬ ក្នុងហាងរកស៊ី។
១. លេខសំណាងបំផុត គឺ លេខ ៦ លេខ ៨ និង លេខ ៩
លេខ ៦ នាំលាភសម្រាប់ការរកស៊ី
លេខ ៨ តំណាងឲ្យទ្រព្យស្តុកស្ដម្ភ
លេខ ៩ តំណាងឲ្យភាពគង់វង្សយូរអង្វែង
ហាមដាច់ខាតគឺលេខ៤ ដែលជាលេខនាំស៊យ
២. ស្ពៃក្ដោប នាំ ភាពសំបូរទ្រព្យធន និង ចម្រុងចម្រើន
គួរដាក់តាំងរូបស្ពៃក្ដោប ធ្វើពីកែវ ឬ ថ្ម នៅក្នុងផ្ទះ
៣. ឆ្មាបក់ដៃ
ដាក់ឆ្មានេះក្នុងហាងរកស៊ី គេជឿថា វានឹងនាំសំណាងដល់ម្ចាស់
៤. ដើមលុយ
គួរដាក់ដើមលុយនៅក្នុងផ្ទះ និង ការិយាល័យ ជាដើម ព្រោះវាតំណាងឲ្យភាពសំបូរគ្រប់គ្រាន់ និង ទ្រព្យធន។