ឆេះវាលស្បូវ​​​ និងត្រែង ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម​ សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ ចំនួន៣០ឡាន ទើបពន្លត់ភ្លើងបានសម្រេច

326 Views
February 14, 2018

(កំពង់ចាម)៖ អគ្គិភ័យឆេះវាលស្បូវ និងត្រែង នៅចំណុចបឹងកុក ស្ថិតក្នុងភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាមមួយប្រាវធំ បណ្ដាលឲ្យប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះ ភ័យព្រលឹងចុងសភ័យព្រលឹងចុងសក់គ្រប់គ្នា​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

 

 

 

 

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា ភ្លើងបានឆេះយ៉ាងខ្លាំងរាលដាលពីកណ្តាលបឹង ដេញមកខាងដែលមានផ្ទះប្រជាពលរដ្ឋ តែដោយមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ទើបបានរលត់ទាំងស្រុង​ ដោយពុំមានប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋឡើយ។

 

 

 

យ៉ាងណាមិញ សម្រាប់ការអន្ដរាគមន៍ពីសំណាក់ កម្លាំងនគរបាលខេត្ត និងកម្លាំងរាជអាវុធហត្ថខេត្តនោះ សមត្ថកិច្ចប្រើប្រាស់​​រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ដែលមកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៨គ្រឿង ​និងរថយន្តខេត្តត្បូងឃ្មុំ ២គ្រឿង ដោយប្រើទឹកអស់ចំនួន ៣០ឡាន​ទើបពន្លត់ភ្លើងបានទាំងស្រុង។

 

 

 

 

ដោយឡែក​ សម្រាប់​មូលហេតុវិញ ត្រូវបានលោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា បណ្ដាលមកពី​ក្មេងបង្កាត់ភ្លើងអាំងត្រី នៅកណ្តាលបឹង ហើយមិនបានពន្លត់ឲ្យបានត្រឹមត្រូវទើបបង្កជាគ្រោះថ្នាក់នេះតែម្ដង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles