ស្នងការខេត្តកំពង់ចាម បញ្ជាកម្លាំងនគរបាលទាំងអស់យកចិត្តទុកដាក់ ការពារ និងរក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

260 Views
February 14, 2018

(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨​នេះ បានបញ្ជាឲ្យកម្លាំងនរគបាលទាំងអស់ នៅក្នុងខេត្ត ត្រូវយកចិត្តទុកដាក់បង្កើនការការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ដែលនឹងចូលមកដល់នៅពេលប៉ុន្មានថ្ងៃទៀតនេះ។

 

 

 

 

ក្រៅការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម លោកស្នងការបាន​បញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវអនុវត្តន៍បទបញ្ជាចេញយ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូច​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាព​ខេត្ត ចំពោះចំណាត់ការដ៏ក្តៅគគុកទៅលើក្រុមហ៊ុន និង​ម្ចាស់យានយន្តកែច្នៃខុសបច្ចេកទេស ផ្ទុកលើសទម្ងន់ជាដើម។

 

 

 

 

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ​បានជំរុញឲ្យកងកម្លាំង បន្តខិតខំអនុវត្តផែនការយុទ្ធនាការបង្រ្កាបបទល្មើស​គ្រឿងញៀន, បទល្មើសព្រៃឈើ, ធនធានធម្មជាតិ, បទល្មើសជលផល, ​បង្កើនសកម្មភាពរឹតបន្តឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក, កាត់បន្ថយបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ, បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, លុបបំបាត់កុង​ត្រូលជជុះ, បង្រ្កាបក្មេងទំនើង​, ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ផ្លូវភេទលើស្រ្តី និ​ងកុមារ​។​

 

 

 

 

ការថ្លែងយ៉ាងដូច្នេះរបស់ លោកឧត្តមសេនីយ៍ស្នងការ ត្រូវបានធ្វើឡើង​​ក្នុង‎ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ​‎និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាល​នៃ​ ‎ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ​ចាប់ពី​​‎ថ្នាក់អនុសេនីយ៍ឯក ដល់ថ្នាក់ព្រិន្ទបាលឯក​‎ចំនួន២៩៦នាក់ ដោយមានការអញ្ជើញចូល​រួមពី​លោក-លោកស្រី ស្នងការរងគ្រប់រូប លោក អនុប្រធានផែនជំនាញ​, នាយការិយាល័យ និងលោកអធិការនគរបាលគ្រប់​‎ស្រុក-ក្រុង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles