ជិតសម្រាលកូនហើយ ស្រ្តីម្នាក់ឆ្លៀតប្រលងបញ្ចប់សកលវិទ្យាល័យទៀត

348 Views
February 14, 2018

ពាក្យថា Final Exam កឺពិតជាមានន័យខ្លាំងណាស់សម្រាប់និស្សិតដែលត្រៀមខ្លួន បញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យ និងជាស្ពានមួយដែលអាចធ្វើឲ្យពួកគេទទួល បានបរិញ្ញាប័ត្រក្នុងនាមជានិស្សិតបញ្ចប់ការសិក្សាដ៏ពេញលេញ។

 

 

 

 

 

 

យ៉ាងណាមិញមានរឿងចម្លែកមួយបានកើតឡើងនៅក្នុងសកលវិទ្យាល័យមួយដោយសារតែនារីម្នាក់មានឈ្មោះ Nayzia Thomas បានសម្រេចចិត្តជ្រើសរើស ការប្រលងកំឡុងពេលដែលខ្លួនជិតឈានទៅរកការសម្រាលកូនក្នុងពេលឆាប់ៗ។

 

 

 

 

 

 

Nayzia Thomas គឺជានិស្សិតសិក្សាផ្នែកចិត្តវិទ្យានៅក្នុងសកលវិទ្យាល័យ Johnson នៅក្នុងតំបន់ Kansas ដែលបានគិតថាខ្លួនអាចនឹងបញ្ចប់ការប្រលងរបស់ខ្លួន មុនពេលដែលកូនរបស់នាងសម្រាល។

 

 

 

 

 

 

ក៏ប៉ុន្តែអ្វីៗវាមិនដូចជាការគិតរបស់នាងឡើយ ពោលគឺខណៈមុនពេលការប្រលង ចាប់ផ្តើម ស្រាប់តែស្រ្តីម្នាក់នេះមានអាការៈឈឺពោះសម្រាលកូនតែម្តង។ ស្របពេលដែលសភាពការណ៍ហាក់មានភាពតានតឹង Nayzia Thomas បានសម្រេចចិត្តមិនបោះបង់ចោលការប្រលងឡើយ ពោលគឺខណៈដែលពោះរបស់ នាងកំពុងតែឈឺ ស្រ្តីម្នាក់នេះនៅតែព្យាយាមដោះស្រាយកិច្ចការប្រលងរបស់ខ្លួន មិនបោះបង់តែម្តង។

 

 

 

 

 

 

បន្ទាប់មករូបភាពរបស់ លោកស្រី Thomas អង្គុយនៅលើគ្រែក្នុងមន្ទីពេទ្យដើម្បី ត្រៀមសម្រាលកូន រួមជាមួយនឹងដៃកំពុងចុចកុំព្យូទ័រ បានក្លាយទៅជា ចំណាប់អារម្មណ៍ យ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយគ្រប់គ្នាសុទ្ធតែសរសើរ ស្រ្តីម្នាក់នេះថានៅមានអារម្មណ៍ដោះស្រាយកិច្ចការប្រលងទៀត។

 

 

 

 

 

 

 

 

គួរបញ្ជាក់ថា Nayzia Thomas បានបញ្ចប់ការសិក្សាដោយជោគជ័យបន្ទាប់ពី ការប្រលង ស្របពេលដែលពិន្ទុ GPA របស់នាងទទួលបានរហូតទៅដល់ 3.5 ៕

 

 

 

 

 

 

 

Facebook Comment

Related Articles