កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ

ក្នុងPremier League នៅអង់គ្លេស កីឡាករបាល់ទាត់ជាច្រើនត្រូវបានរាយការណ៍ថារកចំណូលបានក្រាស់ក្រែលណាស់អំពីការលេងឲ្យក្លឹបរបស់ខ្លួន។ ខាងក្រោមជាបណ្ដាកីឡាករអង់គ្លេសល្បីៗ(នឹងត្រូវលេង World Cup ខាងមុខ) មួយចំនួនដែលត្រូវបានសង្កេតថាបានចំណាយប្រាក់លើឡានទំនើបៗមួយចំនួន៖
១. Kyle Walker៖ ខ្សែការពារស្លាប Manchester City ត្រូវបានប្រទះឃើញជាញឹកញាប់ថាបានជិះឡានទំនើប Lamborghini Huracan ដែលមានតម្លៃដល់ទៅ ១៥៥,០០០ ផោន (ជាង ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។ យ៉ាងនេះក្ដី ម្ដងម្កាលកីឡាករត្រូវបានថតជាប់ថាបានជិះរថយន្ត Mini Classic តម្លៃ ៥ ពាន់ផោន (ជាង ៦,៦ ពាន់ដុល្លារសហរដ្ឋអាមេរិក) នៅពេលទៅហាត់នៅក្លឹប Manchester City។
២.Phil Jones៖ ខ្សែការពារបិសាចក្រហមរូបនេះ ត្រូវបានប្រទះឃើញជាញឹកញយថាបានស្ថិតជាអ្នកកាន់ដៃចង្កូតនៃរថយន្តស៊េរីទំនើបចំនួនពីរ ក្នុងនោះមាន Range Rover SVAutobiography (តម្លៃ ១៧ ម៉ឺនផោន ឬជាង ២២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) និង Bantley Bentayga (តម្លៃ ១៥៥,០០០ ផោន ឬ ជាង ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
៣.Jesse Lingard៖ ខ្សែស្លាប Manchester United ជារឿយៗតែងបានចំណាយលើសម្ភារៈថ្លៃៗ ហើយបានបង្ហោះវត្ថុទាំងនោះលើបណ្ដាញសង្គម។ ថ្លែងពីរឿងឡានវិញ កន្លងមកកីឡាករធ្លាប់ត្រូវបានប្រទះឃើញជិះឡានចំនួន ៤ គ្រឿងរួមមាន Range Rover, Mercedes CL Coupe, Rolls Royce (មានតម្លៃដល់ទៅ ២៥ ម៉ឺនផោន ឬប្រមាណ ៣៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) និង Bentley Continental GT (មានតម្លៃ ២០ ម៉ឺនផោន ឬប្រមាណ ២៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
៤.Fabian Delph៖ កីឡាករ Manchester City ហាក់មានចំណង់ចំណូលចិត្តក្នុងការជិះរថយន្តប្លែកពីបណ្ដាកីឡាករខាងលើ។ ខ្សែការពារស្លាប ត្រូវបានប្រទះឃើញថាបានជិះឡាន Mercedes GLS-Class ដែលមានតម្លៃ ៧ ម៉ឺនផោន (ជិត ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
៥.Jamie Vardy៖ ខ្សែប្រយុទ្ធអង់គ្លេសជានិច្ចកាលត្រូវបានប្រទះឃើញក្នុងកន្លែងដៃចង្កូតនៃឡាន Bentley Continental GT ដែលមានតម្លៃជាង ២៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ប្លែកពីបណ្ដាកីឡាករខាងលើ Vardy មិនញញើតក្នុងការបង្ហាញឡាននេះជារបស់ខ្លួនឡើយ ដោយកីឡាករបានដាក់ផ្លាកឡានថា “J9 VDY”។
៦. Marcus Rashford៖ កីឡាករធ្លាប់ត្រូវបានថតបានថា ធ្លាប់បានជិះឡានចំនួន ២ គ្រឿងរួមមាន Marcedes CLA 45 coupe (តម្លៃ ៦ ម៉ឺនផោន ឬ ៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) និង Range Rover Urban (តម្លៃ ៨ ម៉ឺនផោន ឬ ១០,៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
៧. Raheem Sterling៖ បើធៀបនឹងបណ្ដាកីឡាករខាងលើ Sterling ហាក់បានចំណាយច្រើនជាងគេលើការទិញរថយន្ត។ កីឡាករធ្លាប់ត្រូវបានឃើញថាបានជិះឡាន Mercedes G-Class (តម្លៃ ១៥ ម៉ឺនផោន ឬ ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) Bentley Bentayga (តម្លៃ ១៣,៦ ម៉ឺនផោន ឬ ១៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) និង Bentley GTX 700-4 (តម្លៃដល់ទៅកន្លះលានផោនឯណោះ ឬ ៦៦,៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។ យ៉ាងនេះក្ដី ក៏មានពេលម្ដងម្កាលផងដែរ ដែលកីឡាករអង់គ្លេសរូបនេះ ត្រូវបានប្រទះឃើញថាបានជិះ Smart Car ដែលមានតម្លៃ ១,២ ម៉ឺនផោន (១,៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)៕
សម្រួលអត្ថបទដោយ៖Jupiter