អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន បំពេញទស្សនកិច្ចនៅកម្ពុជា

67 Views
July 13, 2018

ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញមកមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយនៅវេលាម៉ោង ១ម០០នាទី រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។

Image may contain: 4 people, people standing and suit

ក្នុងឱកាសនោះប្រតិភូជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

Image may contain: 2 people, people sitting and indoor

គូសបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជា មានិតចិន មានកម្មវិធីជួបសំដែងការគួសមជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងបរិស្ថានរវាងប្រទេសទាំង២ កម្ពុជា-ចិន។

Image may contain: 4 people, people smiling, people sitting and flower

Image may contain: 2 people, people smiling, suit

Image may contain: 2 people, people sitting

បន្ទាប់មក ឯកឧត្តម នឹងចូលរួមក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈ យោគ យល់គ្នាចំនួន០៣ ស្តីពី៖ ១.ការបង្កើតការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន ២.កិច្ចសហប្រតិ បត្តិការអភិរក្សជីវៈចម្រុះ កម្ពុជា-ចិន ៣. គម្រោងឧបត្ថម្ភម៉ាស៊ីនសំអាតទឹកកខ្វក់ និងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ “ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន” ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ឱ្យល្អប្រសើរ ជាពិសេសលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងគ្រប់គ្រង វិស័យបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាព៕

Image may contain: 2 people, suit

ប្រភព៖ ក្រសួងបរិស្ថាន

Facebook Comment

Related Articles