ក្រសួងអប់រំចេញបំរាមមុនពេលប្រលងបាក់ឌុបមកដល់នៅថ្ងៃទី20ខែសីហាឆ្នាំ2018ខាងមុខនេះ !!!

171 Views
July 13, 2018

តើ​ទង្វើ​បែប​ណា ដែល​ត្រូវ​បាន​កំណត់​ថា​បេក្ខជន​លួច​ចម្លង?

Image may contain: 1 person, sitting and eating

ទង្វើ​ដែល​ត្រូវ​បាន​កំណត់​ថា​បេក្ខជន​លួច​ចម្លង​មាន៖
-​ មាន​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ​ ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅ​លើ​តុ​ទុកជា​មុន ការ​សរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ។ល។ ក្នុង​បន្ទប់​ប្រឡង ។
– ចម្លង​សំណៅ​កិច្ចការ​ពី​អ្នក​ដទៃ ឬ​យក​កិច្ចការ​អ្នក​ដទៃ​មក​ដាក់​នៅ កន្លែង​ដែល​ខ្លួន​អង្គុយ
– អើត​មើល​សន្លឹក​កិច្ចការ​អ្នកដទៃ

Image may contain: 3 people, people sitting, table and indoor
– ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​នៅ​ក្នុង​បន្ទប់​ប្រឡង
– អង្គុយ​ខុស​ពី​លេខ​តុ​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុរក្ស ឬ​រំកិល​មក​អង្គុយ​កៀក​អ្នក​ដទៃ
– រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា ខុស​ពី​ប្លង់​កំណត់​ដោយ​គណៈមេប្រយោគ
– បង្ក​ឲ្យ​អ្នក​ដទៃ​ចម្លង
– ប្ដូរ​សន្លឹក​កិច្ចការ​គ្នា ឬ​ប្ដូរ​ក្រដាស​ព្រាង​គ្នា ឬ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា ឬ​ចម្លង​គ្នា​ជាក់ស្ដែង។

No automatic alt text available.

Image may contain: text

(​សម្រាប់​ព័ត៌មាន​លំអិត​សូម​អាន​បទប្បញ្ញត្តិ​ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង​នៅ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រង់​ចំណុច II.​បទប្បញ្ញត្តិ​ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​លួច​ចម្លង) តាម​អាសយដ្ឋាន ៖

មាន​សំណូមពរ មតិយោបល់ និង​សំណួរ​ផ្សេងៗ ពាក់ព័ន្ធ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សូម​ផ្ដល់​ព័ត៌មាន​មក​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​តំណ​នេះ ៖

Facebook Comment

Related Articles