ភ្លៀងធ្លាក់មួយមេធំ ធ្វើអោយទឹកស្ទឹងសង្កែឡើងម្តងទៀត !!

326 Views
July 16, 2018

ការធ្លាក់ភ្លៀងបន្ថែមក្នុងបរិមាណជាង ៦៦ មម នៅតំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រស្រុកសំឡូត បានធ្វើឱ្យទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ហក់ឡើងជាថ្មីម្តងទៀត ។ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែ មានកម្ពស់ ១២,៥២ ម គឺខ្ពស់ជាងកម្ពស់ទឹកដែលបានហក់ឡើងអតិបរមានាពេលថ្មីៗនេះ ០,១០ ម ។

Image may contain: 1 person, basketball court, tree and outdoor

ការហក់ឡើងជាថ្មីនេះ ពុំមានអ្វីគួរឱ្យព្រួយបារម្ភទេ ហើយទឹកនឹងស្រកចុះវិញក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខ ។ បើទោះជាបែបនេះក្តី សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ពិសេសផ្នែកខាងក្រោមស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។

Image may contain: sky, bridge, outdoor and water

Image may contain: one or more people

Image may contain: outdoor, water and nature

 

ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម

Facebook Comment

Related Articles